
- 2019-06-12 02:33:39
- ផលិតផលថ្មី
មិនទាន់ទៅណាទេ! HTC ចេញទូរសព្ទថ្មី ប្រើរចនាបថឆកលើកដំបូង
- 2019-06-12 02:33:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ទៅណាទេ! HTC ចេញទូរសព្ទថ្មី ប្រើរចនាបថឆកលើកដំបូង
ចន្លោះមិនឃើញ
ក្រោយពីខកខានចេញស្មាតហ្វូនថ្មីរាប់ខែតាំងពីចុងឆ្នាំ ២០១៨ មក ទីបំផុតក្រុមហ៊ុនតៃវ៉ាន់ HTC បានប្រកាសចេញស្មាតហ្វូនស៊េរីឆ្នាំ ២០១៩ ដំបូងរបស់ខ្លួន ដែលមានប្រើរចនាបថអេក្រង់ក្បាលឆកជាលើកដំបូង។
ម៉ូដែល HTC U19e
ចាប់ផ្ដើមពី HTC U19e វាមានបំពាក់ដោយអេក្រង់ OLED ទំហំ ៦ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត 1080x2160 ភីកសែល, មានបន្ទះឈីប Snapdragon 710, RAM ទំហំ ៦ GB, អង្គផ្ទុកទិន្នន័យទំហំ ១២៨ GB និងមានថ្មទំហំ ៣៩៣០ mAh។
HTC U19e មានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដោយកាមេរ៉ាមេកម្រិត ១២ MP ជាមួយ Aperture f/1.8 និងកាមេរ៉ា Zoom បានពីរដង កម្រិត ២០ MP Aperture f/2.6។ កាមេរ៉ាមុខកម្រិត ២៤ MP ជាមួយ Aperture f/2.0 និងមានកាមេរ៉ាកម្រិត ២ MP មួយទៀតសម្រាប់ស្កេនប្រស្រីភ្នែកដើម្បីដោះសោ។
U19e មានជម្រើសពណ៌ពីរគឺ Extraordinary Purple និង Modest Green ដែលមានលក់នៅតៃវ៉ាន់ចាប់ពីថ្ងៃទី ១២ ខែមិថុនានេះ ក្នុងតម្លៃប្រមាណ ៤៧៤ ដុល្លារ។
ម៉ូដែល HTC Desire 19+
ម៉ូដែល Desire 19+ ជាស្មាតហ្វូនដំបូងរបស់ HTC ដែលប្រើរចនាបថក្បាលឆក ដែលមានអេក្រង់ទំហំ ៦,២ អ៊ីញ បង្ហាញរូបក្នុងកម្រិត HD+ និងមានបំពាក់កាមេរ៉ា Selfie ទំហំ ១៦ MP នៅកន្លែងអេក្រង់ឆក។
វាដំណើរការដោយបន្ទះឈីប MediaTek Helio P35 ដែលមានជម្រើស RAM ទំហំ ៤ GB ឬ ៦ GB និងមានថ្មទំហំ ៣៨៥០ mAh។ កាមេរ៉ាខាងក្រោយមានបីគ្រាប់ ដោយកាមេរ៉ាមេមានកម្រិត ១៣ MP, កាមេរ៉ា Ultra-Wide កម្រិត ៨ MP និងកាមេរ៉ាវាស់ជម្រៅ ៥ MP។
HTC Desire 19+ មានលក់នៅតៃវ៉ាន់ចាប់ពីដើមខែកក្កដា ដោយមានតម្លៃ ៣១៨ ដុល្លារសម្រាប់ប្រភេទ RAM ៤ GB/៦៤ GB និងតម្លៃ ៣៥០ ដុល្លារ សម្រាប់ប្រភេទ RAM ទំហំ ៦ GB/១២៨ GB៕
ចុចអាន៖