- 2024-07-17 03:45:46
- ផលិតផលថ្មី
Toyota Cambodia បញ្ចេញវីដេអូអំពីរថយន្តប្រើថាមពលអ៊ីដ្រូសែន ដែលរំពឹងនាំចូលមកលក់ក្នុងស្រុក
- 2024-07-17 03:45:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Cambodia បញ្ចេញវីដេអូអំពីរថយន្តប្រើថាមពលអ៊ីដ្រូសែន ដែលរំពឹងនាំចូលមកលក់ក្នុងស្រុក
ចន្លោះមិនឃើញ
Toyota Cambodia ទើបតែបញ្ចេញវីដេអូមួយដែលបង្ហាញពីសក្តានុពលរបស់ថាមពលអ៊ីដ្រូសែន (H2) ដែលក្រុមហ៊ុននេះ ជឿជាក់ថា វាជាប្រភពថាមពលមួយដែលចូលរួមចំណែកដល់អនាគតប្រកបដោយនិរន្តភាពសម្រាប់មនុស្សគ្រប់រូបនៅជុំវិញពិភពលោក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺក្នុងវីដេអូនេះ បានរំលេចនូវរថយន្តម៉ាក Mirai ដើរដោយថាមពលអ៊ីដ្រូសែន ដែលខ្លួនអះអាងថាមិនប៉ះពាល់បរិស្ថាន។
សូមទស្សនាវីដេអូខាងក្រោម៖
យ៉ាងណាមិញ Toyota មិនទាន់អាចបញ្ជាក់បានទេថា នឹងនាំចូលរថយន្តប្រភេទនេះ មកកម្ពុជានៅពេលណានោះដែរ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុន Toyota បានបង្ហើបឱ្យដឹងថា នឹងគ្រោងនាំយករថយន្ត ៤ម៉ូឌែលដែលមិនប៉ះពាល់បរិស្ថាន ចូលមកកម្ពុជា ដូចជា រថយន្តអគ្គិសនី bZ4X, រថយន្តអ៊ីដ្រូសែន Mirai, រថយន្ត Plug-in Hybrid គឺ Toyota Prius និង Corolla Cross ដែលជាប្រភេទ Hybrid។
សូមរំលឹកថា រថយន្តអ៊ីដ្រូសែន Mirai ធ្លាប់ត្រូវបានធ្វើតេស្តចម្ងាយបើកបរ កាលពីឆ្នាំ២០២១ នៅសហរដ្ឋអាមេរិកដោយរថយន្តនេះបានបំបែកកំណត់ត្រា Guinness ពោលគឺចាក់ពេញតែ១ដង អាចបើកបានចម្ងាយរហូតជាង ១៣០០គីឡូម៉ែត្រឯណោះ។ ការបើកបរសាកល្បងនេះ ចំណាយពេល២ថ្ងៃ ដោយប្រើប្រាស់ថាមពលអ៊ីដ្រូសែនអស់ ៥,៦៥គីឡូក្រាម៕