• 2024-09-27 14:01:14
  • ផលិតផលថ្មី

ក្រុមហ៊ុន K N N Cambodia ប្រកាសទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខរថយន្ដម៉ាក JETOUR

  • 2024-09-27 14:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ប្រកាសទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR ខណៈដែលក្រុមហ៊ុនផ្តល់ជូនប្រម៉ូសិនពិសេស សម្រាប់អតិថិជន នារដូវភ្ជុំបិណ្ឌ។ ថ្នាក់ដឹកនាំក្រុមហ៊ុន ទាំងនៅប្រទេសកម្ពុជា និងចិន បានបង្ហាញវត្ដមាននៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីបង្ហាញនីតិវិធីធ្វើទីផ្សារ និងបង្ហាញពីសេវាកម្មពិសេសៗមួយចំនួន។

នាយកប្រតិបត្តិប្រតិបត្តិការ នៃក្រុមហ៊ុន ខេ អិន អិន លោក អ៉ឹង ម៉ុយហ្តេច បញ្ជាក់ថា គោលបំណងធំក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយ និងប្រកាសជាសាធារណៈ ក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ដម៉ាក JETOUR ពីក្រសួងពាណិជ្ជកម្ម។

លិខិតអនុញ្ញា និងទទួលស្គាល់សិទ្ធិចែកចាយផ្ដាច់មុខនេះ ត្រូវបានចុះហត្ថលេខា និងទទួលស្គាល់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ ខណៈក្រុមហ៊ុន ទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្តម៉ាក JETOUR គ្រប់ម៉ូដែល តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មកម្ល៉េះ ដែលបានចុះហត្ថលេខាផ្តល់និងទទួលសិទ្ធិ នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន JETOUR ទីក្រុងអានហួយ ប្រទេសចិន។

ចំណែក លោក Zhang Ming (Gary) បានណែនាំទៅកាន់តិថិជនថា ប្រសិនលោកអ្នកទិញរថយន្ត JETOUR ដែលពុំមែននាំចូល និងចែកចាយដោយក្រុមហ៊ុន ខេ អិន អិន ឬទិញពីអ្នកនាំចូលខុសច្បាប់ នោះអតិថិជនអាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន ដែលមិនសមស្រប និងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជានោះទេ។ ដូចនេះ រថយន្តដែលនាំចូល និងចែកចាយ ពីក្រុមហ៊ុនផ្ទាល់ គឺសុទ្ធតែជារថយន្តដែលមានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec ដែលត្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការ ធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ ៥ឆ្នាំ ឬ១៥ម៉ឺនគីឡូ។

កាន់តែពិសេស ក្រុមហ៊ុនមានប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ដើម្បីធានាឱ្យបាននូវគុណភាព នៃការប្រើប្រាស់ ការធានា និងទំនុកចិត្ត នៃការបើកបររបស់អ្នកប្រើប្រាស់ផងដែរ។

លោក Grace បញ្ជាក់ថា អ្វីដែលសំខាន់ រថយន្តដែលមិនបានទិញពីក្រុមហ៊ុន គឺមិនមានការធានាពីរោងចក្រ មិនទទួលបានសេវាថែទាំ និងការផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធ Original នោះទេ។ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗផងដែរ។ សូមអតិថិជនកុំជឿឲ្យសោះថា JETOUR មានក្រុមហ៊ុនណាមួយជាបុត្រសម្ព័ន្ធបានសិទ្ធិនាំចូល និងចែកចាយក្រៅពី KNN CAMBODIA។ ក្នុងករណីអតិថិជនមិនច្បាស់ ឬមកដល់អាគារតាំងបង្ហាញរថយន្តដែលស្ថិតនៅលើបណ្ដោយផ្លូវជាតិ 6A របស់ KNN CAMBODIA ឬអាចធ្វើការទាក់ទងមក ក្រុមហ៊ុនដោយផ្ទាល់។

ក្នុងឱកាសនេះដែរ ប្រធានផ្នែកលក់របស់ក្រុមហ៊ុន លោកស្រី សរ វ៉ាន់វីរីបែល ក៏បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយ គឺក្រុមហ៊ុនសម្រេចការផ្ដល់ជូនតម្លៃដ៏ពិសេសសម្រាប់អតិថិជនក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤។ អតិថិជន អាចទទួលបានការបញ្ចុះតម្លៃគ្រប់ម៉ូដែលចំនួន ២០០០ដុល្លារ ព្រមទាំងកាតសាំងបន្ថែម ៥០០ដុល្លាទៀតផង។

អ្នកស្រីបញ្ជាក់ថា ក្រុមហ៊ុន បានបំពាក់នូវឧបករណ៍ និងបរិក្ខារទំនើបៗ សម្រាប់ Service Center ហើយក្រុមជាងសុទ្ធតែទទួលបានការបណ្ដុះបណ្តាល ជំនាញច្បាស់លាស់ ដែលទទួលស្គាល់ពីរោងចក្រ JETOUR។ អតិថិជននឹងទទួលបានបទពិសោធន៍ សេវាកម្មដ៏ល្អ និងយកចិត្តទុកដាក់ កន្លែងរងចាំប្រកបដោយផាសុកភាពខ្ពស់ ដោយបានត្រៀមរួចជាស្រេចនូវគ្រឿងបន្លាស់សុទ្ធ១០០% ការផ្តល់សេវាធានាដ៏ច្បាស់លាស់រហូតដល់ទៅ៥ឆ្នាំ ឬ១៥ ម៉ឺនគីឡូ។ សេវាជំនួយហ័សសម្រាប់ទីក្រុងភ្នំពេញ roadside assistance។ ជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំឡានដឹក Trailer ផ្ទាល់ខ្លួនផងដែរ ករណីអតិថិជនមានបញ្ហាហើយត្រូវការជំនួយ។

សូមជម្រាបជូនថា ក្រុមហ៊ុននឹងមានការនាំចូលរថយន្តម៉ូដែលថ្មីៗ សេរីខ្ពស់ មកកាន់កម្ពុជាឆាប់ៗនេះ។ ដោយឡែក ក្រុមហ៊ុនក៏នឹងគ្រោងដាក់សម្ពោធឆាប់ៗនេះ នូវរថយន្ត ម៉ូដែល T2 ដែលជាសេរី ២០២៥ ដោយបាន Update លើ Interface ប្រព័ន្ធសន្សំសំចៃប្រេង និងការផ្តល់ជូននូវ Accessories មកជាស្រេច គឺពិតជាខ្លាំងជាងមុន សង្ហារ និងឡូយជាងមុន ជាពិសេសគឺសន្សំសំចៃ សាំងជាងមុនផងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់