• 2024-07-25 03:45:10
  • ផលិតផលថ្មី

ក្រុមហ៊ុនយក្សជប៉ុន និងចិន ចាប់ដៃគ្នា! Toyota Corolla ជំនាន់ក្រោយ​នឹងប្រើ​បច្ចេកវិទ្យា Hybrid របស់ BYD អាចបើកដល់ ២១០០គីឡូម៉ែត្រ

  • 2024-07-25 03:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Corolla ជំនាន់ក្រោយ រំពឹងថានឹង​បញ្ចេញ​នៅក្នុងឆ្នាំ​២០២៦ ដោយមាន option ប្រើ Plug in Hybrid ដែល​ជាបច្ចេកវិទ្យា​របស់ក្រុមហ៊ុន BYD អាចឱ្យរថយន្ត​ធ្វើដំណើរបានដល់ចម្ងាយ ២១០០គីឡូម៉ែត្រឯណោះ។

រថយន្ត​ជំនាន់ថ្មីនេះ នឹង​ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ផលិតបានកម្លាំង ១២៨សេះ និងកម្លាំងរមួល ១៤៧ញូតុនម៉ែត្រ។ បន្ថែមលើសនេះ តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យា Plug-in Hybrid របស់ BYD ខាងលើនេះ នឹង​ជួយ​ឱ្យម៉ូឌែល​ចាស់វស្សា Corolla កាន់តែមានភាពលេចធ្លោ​ខ្លាំង​ឡើង។

គួររំលឹកថា កាលពីខែឧសភា​កន្លងទៅ ក្រុមហ៊ុន BYD ទើបតែបានប្រកាសចេញរថយន្តប្រភេទ Plug-in Hybrid ថ្មីចំនួន២ម៉ូឌែល គឺ BYD Qin L DM-i និង BYD Seal 06 DM-i ដោយប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ កម្លាំង ៩៩សេះ និងកម្លាំងរមួល ១២៦ញូតុនម៉ែត្រ។

រថយន្ត​ទាំង២នេះ បំពាក់កញ្ចប់អាគុយ Blade battery ដែលបានកែកុនថ្មី ធ្វើឱ្យរថយន្ត Plug-in Hybrid ថ្មីទាំងពីររបស់ BYD នេះ កាន់តែសន្សំសំចៃខ្លាំង ដោយកម្រិតស៊ីសាំងជាមធ្យម ២,៩លីត្រ/១០០គីឡូម៉ែត្រ និងអាចបើកបរបានដល់ចម្ងាយ ២១០០គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់សាំង ឬសាកភ្លើងបន្ថែមឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់