
- 2019-06-09 02:55:04
- ផលិតផលថ្មី
Samsung ផលិត Galaxy S10+ ពិសេសមួយ លក់ផ្ដាច់មុខតែនៅវៀតណាម
- 2019-06-09 02:55:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ផលិត Galaxy S10+ ពិសេសមួយ លក់ផ្ដាច់មុខតែនៅវៀតណាម
ចន្លោះមិនឃើញ
Samsung បានបញ្ចេញត្រកូល Galaxy S10/S10+ ដែលជាស៊េរីមានពណ៌ពិសេសជាច្រើនប្រភេទមកហើយ ដោយស៊េរីពិសេសៗទាំងនោះសុទ្ធតែមានលក់ផ្ដាច់មុខតែលើទីផ្សារមួយចំនួន។ ពេលនេះមានប្រភេទពិសេសមួយទៀត ដែលលក់ផ្ដាច់មុខនៅប្រទេសវៀតណាមមួយគត់។
ប្រភេទពិសេសចុងក្រោយនេះគឺធ្វើឡើងលើម៉ូដែល Galaxy S10+ ដែលមានឈ្មោះថា Galaxy S10+ Park Hang Seo Limited Edition។ សម្រាប់អ្នកដែលមិនស្គាល់ Park Hang Seo គឺជាអតីតកីឡាករបាល់ទាត់របស់វៀតណាម ហើយបច្ចុប្បន្ននេះគឺជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមផងដែរ។ នេះអាចបកស្រាយបានថា ហេតុអ្វីបានជាស្មាតហ្វូនស៊េរីពិសេសនេះមានលក់នៅតែវៀតណាម។
S10+ ស៊េរីពិសេសនេះមានពណ៌បែប Prism ដែលចាំងរំលេចច្រើនពណ៌ផ្សេងគ្នា ហើយវាមានលក់ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ក្នុងតម្លៃ ២៣ ៩៩០ ០០០ ដុង ដែលស្មើប្រមាណ ១ ០៣០ ដុល្លារ៕