• 2024-07-19 03:59:29
  • ផលិតផលថ្មី

Nissan ចេញ​ MPV ថ្មីម៉ាក Serana 2025 បំពាក់បច្ចេកវិទ្យា e-Power តម្លៃជិត ៤ម៉ឺនដុល្លារ

  • 2024-07-19 03:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត All new Nissan Serena 2025 ត្រូវបាន​ដាក់លក់ជាផ្លូវការ​នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី តម្លៃជិត ៤ម៉ឺនដុល្លារ ដែល​រថយន្តប្រភេទ MPV នេះត្រូវបានកែរូបរាងថ្មី និងជាពិសេស​បំពាក់បច្ចេកវិទ្យា unique របស់ Nissan តែម្តង គឺ e-Power។

ផ្នែក​ខាងមុខ​របស់​រថយន្ត Serena MPV ជំនាន់ទី៦នេះ បំពាក់​ជាមួយចង្កៀង​ 3-eye LED ដែលស៊ីគ្នា​ជាមួយ​ប៉ាណារាង V-motion។ ទ្វារសងខាងជាប្រភេទ​ស្លាយ ដោយគ្រាន់តែដាក់ជើងក្រោមរថយន្ត នោះទ្វារនឹងបើកបិទអូតូតែម្តង។

រថយន្តនេះ បំពាក់​កៅអី៣ជួរ ឬ ៧កៅអី ក្នុងនោះជួរទី១ និងទី២ មានកៅអី២ និងជួរទី៣ មានកៅអី៣ ដែលអាចបត់​បានដើម្បីដាក់ឥវ៉ាន់បានច្រើន។ វាមកជាមួយកុងទ័រឌីជីថល ១២,៣អ៊ីញ និងអេក្រង់ថាច់ស្រ្គីន ១២,៣អ៊ីញ ប្រើប្រព័ន្ធ NessanConnect, Speaker ៦គ្រាប់, ប្រព័ន្ធម៉ាស៊ីនត្រជាក់ មានទាំង៣ជួរ, កញ្ចក់មើលក្រោយឆ្លាតវៃ និងបំពាក់​ប្រព័ន្ធជំនួយបើកបរ ProPILOT ទៀតផង។

រថយន្ត​បំពាក់បច្ចេវិទ្យា e-Power នេះ ប្រើម៉ាស៊ីន​សាំង​ចំណុះ ១,៤លីត្រ ផលិតបានកម្លាំង ១៦៣សេះ និងកម្លាំងរមួល ៣១៥ញូតុនម៉ែត្រ និងអាគុយលីចូមទំហំ ១,៧៦៩គីឡូវ៉ាត់ម៉ោង។

គួរដឹងថា ប្រព័ន្ធ e-Power នេះ​ត្រូវបានបំពាក់​លើរថយន្ត Nissan មួយចំនួនដូចជាម៉ូឌែល Serena, Kicks, Qashqai និង X-Trail ហើយគ្រោងពង្រីកបន្ថែម​លើម៉ូឌែល Juke និង Pathfinder នាពេលខាងមុខទៀត។ e-Power ជាបច្ចេកវិទ្យាផ្តាច់មុខ​របស់​ Nissan ដែល​ប្រើប្រាស់​ថាមពលអគ្គិសនី​ដូចជារថយន្ត EV ទូទៅដែរ ប៉ុន្តែមិនចាំបាច់​ឈប់ដើម្បីសាកអាគុយដូច EV នោះទេ។ អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំង មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិសនី ដែល​បង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗ​ជាមួយឈ្នាន់ហ្គែរ៕

អត្ថបទ៖ សំភី

មតិយោបល់