រថយន្ដ Porsche Panamera S E-Hybrid ស៊ីសាំងតិចបំផុត តម្លៃជិត ២ សែនដុល្លារ
“ខ្ញុំស្ទើរតែមិនជឿថា រថយន្ដទំនើប Panamera S E-Hybrid ស៊ីសាំងតិចបំផុតត្រឹមតែ ៣.១ លីត្រក្នុង១០០ គីឡូម៉ែត្រ (គ.ម) ហើយបើយើងបើកបរលក្ខណៈសន្សំសំចៃសាំងគឺស៊ីត្រឹមតែ ២ លីត្រ ក្នុង១០០ គ.ម"។ នេះបើតាមការលើកឡើងរបស់ លោក ប៊ិន ប៊ុណ្ណា បុគ្គលិកក្រុមហ៊ុន Sabay ផ្នែកមេឌា ក្រោយពីបានសាកបើកបររថយន្ដខាងលើនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងបើកបររថយន្ដរបស់សារព័ត៌មានកម្ពុជា Panamera កាលពីពេលថ្មីៗនេះ។