- 2022-01-10 02:50:15
- គន្លឹះ
មកដឹងគុណសម្បត្តិ និងគុណវិបត្តិ ឡានលេខអូតូនិងលេខដៃ មុនសម្រេចចិត្តទិញ
- 2022-01-10 02:50:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងគុណសម្បត្តិ និងគុណវិបត្តិ ឡានលេខអូតូនិងលេខដៃ មុនសម្រេចចិត្តទិញ
ចន្លោះមិនឃើញ
ប្រភេទរថយន្តប្រើចង្កឹះលេខនិងលេខដៃ អ្នកប្រើប្រាស់មួយចំនួននៅតែមិនទាន់អាចបែងចែកច្បាស់ពីអត្ថប្រយោជន៍របស់វា។ ប្រភេទនីមួយៗមានគុណសម្បត្តិនិងគុណវិបត្តិដាច់ដោយឡែកពីគ្នា ជាកត្តាធ្វើឲ្យអ្នកចាប់បើកបរដំបូងពិបាកក្នុងការជ្រើសរើស។
មានហេតុផលសមស្រប ក្នុងការរើសយកជម្រើសមួយដ៏ល្អសម្រាប់ការបើកបរលើដងវិថី។
+ការចំណាយលើប្រេងឥន្ធនៈ
តាមការកត់សម្គាល់ពីមតិភាគច្រើនរថយន្តប្រើចង្កឹះលេខដៃ អាចជួយសន្សំសំចៃបរិមាណប្រេងឥន្ធនៈច្រើនជាង។ នេះក៏ដោយសារតែប្រភេទប្រើចង្កឹះលេខអូតូ មានឧបករណ៍បម្លែងកម្លាំងបង្វិលឲ្យរអិលជាញឹកញយ ដែលធ្វើឲ្យប្រេងឥន្ធនៈត្រូវខ្ជះខ្ជាយមួយផ្នែកធំ។
ចូលមកទល់បច្ចុប្បន្នពពួករថយន្តប្រភេទអូតូ វិវត្តប្រអប់លេខឡើងដល់ ៦ ទៅ ៨ វគ្គ បូកផ្សំការកែសម្រួលលើឧបករណ៍បម្លែងកម្លាំងបង្វិលជុំកាន់តែមានប្រសិទ្ធភាព ជួយសន្សំសំចៃថាមពលប្រេងឥន្ធនៈបាន ៦ ភាគរយ។ បែបនេះសេរ៊ីរថយន្តលេខអូតូទំនើបបច្ចុប្បន្ន ក៏អាចរាប់ថាមិនសូវស៊ីសាំងឬស៊ីសាំងស្មើនឹងរថយន្តប្រើចង្កឹះលេខដៃអ៊ីចឹងដែរ។
+ភាពងាយស្រួលនៃការបើកបរ:
រថយន្តប្រើចង្កឹះលេខដៃអាចរាប់ថាស្មុគស្មាញបន្តិច សម្រាប់អ្នកទើបរៀនបើកបររថយន្តដំបូង។ ចំពោះអ្នកកង្វះខាតបទពិសោធន៍ក្នុងការប្រើចង្កឹះលេខដៃ ពេលខ្លះអាចជាប់គាំងរថយន្តឈប់កណ្ដាលផ្លូវក៏ថាបាន ក្រៅពីរំខានដល់អ្នកធ្វើដំណើរខាងក្រោយហើយ ទៀតសោតក៏អាចបង្កជាការប៉ះទង្គិចលើដងវិថីផងដែរ។
នៅពេលស្ទះចរាចរអ្នកបើកបរប្រើចង្កឹះលេខ ចាំបាច់ត្រូវអមអំប្រាយ៉ារាល់ពេលប្ដូរលេខ ខណៈរថយន្តលេខអូតូ នឹងសាងលេខដោយខ្លួនឯង ផ្អែកទៅតាមល្បឿនរថយន្តកំពុងរត់។ ជាពិសេសទៅទៀតនោះ បើផ្លូវឡើងចំណោតខ្ពស់ដូចជាឡើងភ្នំឬចុះមកវិញ បើអ្នកប្រើចង្កឹះលេខមិនចំណាប់ទេ អាចមិនគួរធ្វើដំណើរក្នុងស្ថានភាពនោះឡើយ លើកលែងតែអ្នកបើកបររថយន្តអូតូ។
+ការគ្រប់គ្រងនិងថែទាំ:
ថ្វីបើរថយន្តអូតូ បង្កើតឡើងងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ប៉ុន្តែវាពិបាកនៅពេលបង្កើនល្បឿនតាមលក្ខខណ្ឌណាមួយដូចជាពេលបើកវ៉ា ព្រោះរាល់ការប្តូរចង្កឹះលេខដំណើរការស្វ័យប្រវត្តិ ធ្វើឲ្យល្បឿនមិនសូវស្ទុះលឿន ដូចរថយន្តប្រើចង្កឹះលេខ អាចឲ្យយើងដឹងទុកមុនថាគួរទម្លាក់មកត្រឹមវគ្គណា មុនការបង្កើនល្បឿនខ្ពស់ក្នុងគោលដៅខាងមុខ។
ចំពោះការថែទាំវិញ រថយន្តអូតូត្រូវចំណាយថវិកាច្រើន ស្របពេលបង្គំគ្រឿងនិងប្រព័ន្ធភ្លើងសាំញ៉ាំច្រើន ខុសពីរថយន្តលេខដៃថ្វីបើជិះកុងទ័ររាប់មុឺនគីឡូហើយក្ដី ក៏ថ្លៃថែទាំមិនជាចំណាយច្រើននោះដែរ។
+សរុបរួម:
ប្រសិនបើអ្នកជាមនុស្សរមែងធ្វើដំណើរផ្លូវឆ្ងាយ ហើយគិតថាខ្លួនឯងអាចទម្លាប់នឹងការបើកបរក្នុងភាពស្មុគស្មាញច្រើន ពពួករថយន្តលេខដៃ ប្រាកដជាជម្រើសល្អស្របពេលការថែទាំក៏ត្រូវចំណាយតិច។ ផ្ទុយទៅវិញបើអ្នកចង់បានរថយន្តមួយដែលងាយស្រួលក្នុងការបើកបរ មិនសាំញ៉ាំទោះស្ថិតក្នុងកាលៈទេសៈបែបណា និងពេញនិយមខ្ពស់ពីទីផ្សារបច្ចុប្បន្ន នោះរថយន្តអូតូប្រាកដជាមិនខុសបំណងឡើយ ប៉ុន្តែត្រូវប្រាប់ខ្លួនឯងជាមុន ថាការចំណាយថែទាំក៏រាងក្រាសបន្តិចដែរ។