• 2015-09-01 14:25:11
  • ព័ត៌មាន

រថយន្ដ Porsche Panamera S E-Hybrid ស៊ីសាំងតិចបំផុត តម្លៃជិត ២ សែនដុល្លារ

  • 2015-09-01 14:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ស្ទើរ​តែ​មិន​ជឿថា រថយន្ដ​​ទំនើប Panamera S E-Hybrid ស៊ីសាំង​តិច​បំផុត​ត្រឹមតែ ៣.១ លីត្រ​ក្នុង​១០០ ​គីឡូម៉ែត្រ (គ.ម) ហើយ​បើ​យើង​បើកបរ​លក្ខណៈសន្សំសំចៃ​សាំង​គឺ​ស៊ីត្រឹមតែ ​២ លីត្រ ក្នុង​១០០ គ.ម"។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ លោក ប៊ិន ប៊ុណ្ណា បុគ្គលិក​ក្រុម​ហ៊ុន Sabay ផ្នែក​មេឌា ក្រោយ​ពី​បាន​សាក​បើកបរ​រថយន្ដ​ខាងលើ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​បើកបរ​រថយន្ដ​របស់​សារព័ត៌មាន​កម្ពុជា Panamera កាល​ពី​ពេល​ថ្មីៗ​នេះ។

 

 
 

 

“ខ្ញុំ​បើក​ចេញ​ពី​Show room របស់​ Porche ​​ទល់​មុខ​ប្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ រហូត​ដល់​វត្តភ្នំ​និង​ឆ្លង​កាត់​មុខវាំង ហើយ​​បត់​តាម​វិមាន​ឯករាជ្យ​និង​ឆ្ពោះ​មក​កាន់​គោល​ដៅដើម គឺ​មាន​ចម្ងាយ​ ២៥ គ.ម រថយន្ដ​មួយ​នេះ​ស៊ីសាំង​ត្រឹមតែ​ កន្លះ​លីត្រ​ប៉ុណ្ណោះ ដែល​ជា​ការ​សន្សំសំចៃ​លើ​កម្រិត​ស្ដង់ដា​រថយន្ដ​មួយ​នេះ​ទៀត ព្រោះ​តែ​ការ​បើកបរ​ចេះ​ថ្នម ឬ ចេះ​បច្ចេកទេស​សន្សំសំចៃ​ប្រេង"។ លោក​ ប៊ុណ្ណា និយាយ។

 

Panamera S E-Hybrid ជា​រថយន្ត​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Porsche ដែល​ចាត់​ទុក​ថា​ជា​រថយន្ត​ដែល​ស៊ី​សាំង​តិច​បំផុត​ជាមួយ​កម្រិត​ស៊ី​ប្រេង​សាំង​ជាមធ្យម​ប្រហែល​ ៣.១ លីត្រ​ ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្ត​នេះ​ដំណើរការ​ដោយ​ថាមពល​អាគុយ ដែល​នេះ​មិន​ត្រឹម​តែ​ជួយ​សន្សំ​លើ​ការ​ប្រើប្រាស់​ថាមពល ប៉ុន្តែ​ក៏​ជួយ​ការ​ពារ​បរិស្ថាន​ផង​ដែរ។

 

សូមទស្សនា​វីដេអូ 

 

 

ទន្ទឹម​នឹង​ការប្រើប្រាស់​អាគុយ​ដែល​មាន​តង់ស្យុង​ខ្ពស់​របស់ Panamera S E-Hybrid បាន​ធ្វើ​ឲ្យ​រថយន្ដ​នេះ មាន​ថាមពល​ប្រសើរ​ជាង​រថយន្ដ ​ដែល​ប្រើ​អាគុយ​ធម្មតា និង អាច​សាក​អាគុយ​នេះ បាន​ជាមួយ​ចរន្ដ​អគ្គិសនី​ខាង​ក្រៅ។ អាគុយ​ ដ៏​ទំនើប​នេះ គឺ​អ្នក​បើកបរ​ Panamera S E-Hybrid អាច​បើក​បរ​បាន​រហូត​ដល់​ចម្ងាយ​ ៣៦ គ.ម ក្នុង NEDC និង​ អាច​ប្រើប្រាស់​ថាមពល​អាគុយ​រហូត​ដល់​ល្បឿន​ ១៣៥ គ.ម/ម៉ោង។ "នៅ​ពេល​ដែល​ខ្ញុំ​បើកបរ​ ខ្ញុំ​ឃើញ​សញ្ញា​​មួយ​លោត​ប្រាប់​ពី​ការ​សាក​អាគុយ​មួយ​នៅ​មុខ​យើង​តែ​ម្ដង​ វា​ដូច​ជា​ប្រព័ន្ធ​កុំព្យូរទ័រ​អីចឹង...! វា​ប្រាប់​ព័ត៌មាន​យើង​គ្រប់​បែប​យ៉ាង"។ ប៊ុណ្ណា បន្ថែម។

 

 
 

 

Panamera S E-Hybrid ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​កម្លាំង​ជំរុញ​តាម​លក្ខខណ្ឌ​ស្ដង់ដារ​ដោយ​​ម៉ាស៊ីន​៨-Speed Tiptronic S រួម​នឹង​​បូម​ខ្យល់​ដ៏​រស់​រវើក​តាម​ប្រព័ន្ធ​ Porchche Active Suspension Management (PASM) និង ចង្កូត​ដែល​អាច​រក្សា​ស្ថេរភាព​រថយន្ដ​ទៅ​តាម​ល្បឿន។ "ចង្កូត​រថយន្ដ​នេះ​ គឺ​ធូរ​នៅ​ពេល​យើង​បើកបរ​ក្នុង​កម្រិត​ល្បឿន​យឺត ប៉ុន្ដែ វា​នឹង​រឹង​នៅ​ពេល​បើកបរ​នៅ​ក្នុង​ល្បឿន​លឿន ដែល​ជួយ​ឲ្យ​ការ​គ្រប់គ្រង​របស់​អ្នក​បើកបរ​កាន់តែ​មាន​ទំនុក​ចិត្ត​នៅ​លើ​ដង​ផ្លូវ"។ ប៊ុណ្ណា និយាយ។

 

រូបរាង​ឡូយឆាយ និង ប្រណិត​របស់ Panamera S E-Hybrid បាន​ក្លាយ​ទៅ​ជា​រថយន្ដ​ទំនើប​ ហើយ​អាច​និយាយ​បាន​ថា ជា​រថយន្ដ​ប្រភេទ​កូន​កាត់​ Sport ដែល​មាន​តម្លៃ​ជិត​ ២ សែន ដុល្លារ​សហរដ្ឋ​អាមេរិក​​ ដែល​ប្រើប្រាស់​ថាមពល​អគ្គីសនី អាគុយ និង ម៉ាស៊ីន ធ្វើ​ឲ្យ​រថយន្ដ​នេះ​ស៊ីសាំង​តិច និង កាន់​តែ​តិច​ប្រសិន​បើ​អ្នក​បើកបរ​ប្រើប្រាស់​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​របស់​រថយន្ដ​នេះ៕

 

សូមចុចអាន៖  រយៈពេល​៥២​ឆ្នាំ​​ Porsche 911​ នៅ​តែ​រក្សា​ទ្រង់​ទ្រាយ​ដើម​ដដែល​ សូមចុចអាន៖ តំណាង​ Porsche អះ​អាង​ថា គ្មាន​ឡើយ Porsche Spider 918 តម្លៃ ១ លាន​ដុល្លារ​​​នៅ​កម្ពុជា សូមចុចអាន៖ ក្រដាស​ប្រាក់ ៥០០ ​រៀល​​​​រំលេច​រថយន្ត Porsche មិន​នឹក​ស្មាន​ដល់

 

 

 

 
 
 

 

អត្ថបទ៖ ដៃគូសហការ

មតិយោបល់