- 2015-10-04 21:22:16
- ព័ត៌មាន
លក្ខណៈពិសេសបំផុតផ្នែកខាងក្នុងនៃអនាគតរថយន្តទំនើប Porsche
- 2015-10-04 21:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេសបំផុតផ្នែកខាងក្នុងនៃអនាគតរថយន្តទំនើប Porsche
ចន្លោះមិនឃើញ
Porsche បានប្រកាសកាលពីខែមុនថា នឹងចេញរថយន្តអេឡិចត្រូនិកថ្មីប្លែក និងអស្ចារ្យនៅ៥ឆ្នាំខាងមុខ ដែលអាចធ្វើដំណើរបានជាង៤០០គីឡូម៉ែត្រ សាកអគ្គិសនីឡើងវិញ ប្រើពេលត្រឹមតែ១៥នាទី។ ប៉ុន្តែក្រៅពីចំណុចសាកដ៏ពិសេសនេះ ក៏នៅមានលក្ខណៈពិសេសផ្នែកខាងក្នុងរបស់វា អស្ចារ្យជាច្រើនទៀតផងដែរ។ ចង់ដឹងមានអ្វីខ្លះទៀត សូមទស្សនាខាងក្រោម៖
១. ការបង្ហាញនូវ OLED ដល់អ្នកបើក៖ អាចបង្ហាញពីព័ត៌មានអំពីរថយន្តពេលកំពុងបើកបរ ដូចជាអាចដឹងពីកម្រិតថាមពល ឬស្ថានការណ៍ពេលកំពុងបើកបរ។
២. កាមេរ៉ាឆ្លាតវៃ៖ ពេលអ្នកបើកបរក្រឡេកទៅមើលឧបករណ៍អ្វីមួយ នោះវាអាចឲ្យអ្នកប្រើប្រាស់អាចសម្រេចជ្រើសរើសឧបករណ៍ណាមួយ ដោយគ្រាន់តែបញ្ជាតាមភ្នែករបស់គេបាន។ ប៉ុន្តែយ៉ាងណា អ្នកបើកបរត្រូវតែចុចយល់ព្រមនៅលើដៃចង្កូតម្ដងទៀត។
៣. កុងសូលកណ្ដាល៖ អាចឲ្យអ្នកបើក ឬអ្នកធ្វើដំណើរចុចបញ្ជាបាន ដោយអាចជ្រើសរើសចាក់ចម្រៀង ឬត្រួតពិនិត្យអាកាសធាតុ។
៤. ការបង្ហាញ Holographic នៅផ្នែកខាងមុខ៖ អាចឲ្យអ្នកបើក ឬអ្នកធ្វើដំណើរបញ្ជាមុខងារ ដោយប្រើប្រាស់កាយវិការបាន។
៥. ជំនួសឲ្យការប្រើប្រាស់កញ្ចក់ រថយន្តទំនើបនេះប្រើប្រាស់កាមេរ៉ាចាប់យករូបភាពនៅជុំវិញឡាន ហើយបង្ហាញនៅជ្រុងខាងមុខជិតបង្អួច។
សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ រថយន្ដ Porsche Panamera S E-Hybrid ស៊ីសាំងតិចបំផុត តម្លៃជិត ២ សែនដុល្លារ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ techinsider