• 2015-07-23 17:30:29
  • ព័ត៌មាន

ក្រដាស​ប្រាក់ ៥០០ ​រៀល​​​​រំលេច​រថយន្ត Porsche មិន​នឹក​ស្មាន​ដល់

  • 2015-07-23 17:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​សម្ពោធ​រថយន្ត Porsche Cayman ថ្មីៗ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Porsche ប្រចាំ​ប្រទេស​កម្ពុជា​​បាន​លើក​យក​​ក្រដាស​ប្រាក់ ៥០០ រៀល​បង្ហាញ​មហាជន​និង​បាន​និយាយ​ថា"​កម្ពុជា​មាន​ទំនាក់​ទំនង​យូរ​ណាស់​មក​ហើយ"

 

លោក Michael Vetter នាយក​ប្រតិបត្តិ Porsche ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពី​មុន​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​បាន​ស្គាល់​រថយន្ត​ម៉ាក​ Porsche ទេ តែ​រថយន្ត​ Porsche បាន​មាន​វត្តមាន​លើ​ក្រដាស​ប្រាក់​ខ្មែរ​យូរ​ណាស់​មក​ហើយ។

 

"ក្រដាស​ ៥០០ រៀល​បោះពុម្ភ​ឆ្នាំ ២០០៣ មាន​ផ្នែក​ម្ខាង​មាន​រូប​អង្គរ​វត្ត និងម្ខាង​ទៀត​មាន​រូប​ស្ពាន​នាគ​ដោយ​មាន​រថយន្ត​ Porsche ២ គ្រឿង​នៅ​លើ​ស្ពាន​នោះ​ផង​ដែរ​"។

 

លោក​បន្ត​ថា លោក​តែង​តែ​ទៅ​ណា​មក​ណា​និយាយ​លេង​ថា​នៅ​កម្ពុជា​វត្តមាន​រថយន្ត Porsche មាន​រាប់​​លាន​គ្រឿង​ទៅ​ហើយ។

 

 

តើ​ប្រិយមិត្ត​ធ្លាប់​សង្កេត​មើល​ថា​រថយន្ត​ពិត​ជា​មាន​លើ​ក្រដាស​ប្រាក់​ ៥ រយ​រៀល​ទេ?

 

អត្ថបទ៖ ដារ៉ាឆានី​​

មតិយោបល់