- 2016-03-25 23:30:21
- ព័ត៌មាន
Volkswagen និង Porsche ប្រមូលរថយន្ត ៨០ម៉ឺនគ្រឿងចូលរោងចក្រ
- 2016-03-25 23:30:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Volkswagen និង Porsche ប្រមូលរថយន្ត ៨០ម៉ឺនគ្រឿងចូលរោងចក្រ
ចន្លោះមិនឃើញ
Volkswagen និង Porsche បានប្រមូលរថយន្តប្រមាណ ៨០ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយតុលាការអាមេរិករកឃើញថាពួកគេបានប្រើប្រាស់នូវកម្មវិធី (Software) ខុសច្បាប់ដើម្បីក្លែងបន្លំលាក់បាំងនូវបញ្ហាបច្ចេកទេសមួយចំនួន។
ក្នុងករណីនេះមានរថយន្ត Volkswagen Touaregs ដែលផលិតក្នុងឆ្នាំ២០១១ ដល់ ២០១៦ ចំនួន ៣៩១០០០គ្រឿង និង Porsche Cayennes ចំនួន ៤០៩០០០គ្រឿង ត្រូវបានតុលាអាមេរិកដាក់កំហិតឲ្យប្រមូលចូលរោងចក្រវិញឲ្យអស់ត្រឹមថ្ងៃទី២១ មេសា ២០១៦ នេះ។
ដោយយោងតាមតុលាការអាមេរិកបានឲ្យដឹងថា Volkswagen និង Porsche បានប្រើនូវកម្មវិធីម្យ៉ាងដែលហៅថា defeat device ។ ដែលវាជាកម្មវិធីដែលអាចលាក់បាំងនូវការសាយនៃកម្រិតជាតិពុលរបស់ម៉ាស៊ីនរថយន្ត ហើយពួកបានប្រើវានៅពេលរថយន្តទាំងនោះត្រូវសាកល្បងគុណភាព ខណៈម៉ាស៊ីនរថយន្តទាំងនោះមានកម្រិតបំពុលលើសពីស្តង់ដារដែលគេកំណត់ដល់ទៅ ៤០ដង៕
អានបន្ត ៖ Nissan GTR ម៉ូដែលថ្មី គ្រាន់តែឃើញបាក់ចិត្តតែម្ដង
ប្រែសម្រួល ៖ រដ្ឋ ប្រភព៖ dailymail