• 2016-07-31 17:08:37
  • ព័ត៌មាន

Porsche ​​គ្រោង​​ចេញ​​ឡាន​អេឡិចត្រូនិក​ ​សាក​ថ្ម​តែ​១៥​នាទី បើក​បាន​​៤០០​គីឡូ

  • 2016-07-31 17:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​​ទំនើប​​របស់​អាល្លឺម៉ង់​ Porsche គ្រោង​​ផលិត​រថយន្ត​អេឡិចត្រូនិក​​​​លើក​ដំបូង​​មាន​ឈ្មោះ​ថា Mission E ​ដែល​នឹង​ចេញ​ជា​ផ្លូវការ​នៅ​​ឆ្នាំ​២០២០។

 

 

បើ​តាម​ Reuters ​បាន​ឲ្យ​ដឹង​ថា​​នៅ​​សប្ដាហ៍​នេះ​ថា Porsche ​កំពុង​​ជ្រើស​រើស​បុគ្គលិក​​បន្ថែម​ចំនួន​១៤០០​នាក់​ ដើម្បី​ផលិត​រថយន្ត​អេឡិចត្រូនិក​ Mission E ​និង​គ្រោង​​សម្រេច​ អាច​​ចេញ​លក់​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

 

Porsche​ បាន​ចេញ​គម្រោង​​រថយន្ត​អេឡិចត្រូនិក​នេះ​​មាន​លក្ខណៈសម្បត្តិ​មួយ​ចំនួន​ដូច​ជា ​បំពាក់​បច្ចេកវិទ្យា​ថ្ម lithium-ion ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ អាច​សាក​ថ្ម​រថយន្ត​ពេល​​កំពុង​បើកបរ។ ប៉ុន្តែ​ថ្ម​​រថយន្ត​នេះ​ ក៏​អាច​​សាក​នៅ​តាម​ស្ថានីយ​ ឬ​​​អាច​សាក​តាម​ខ្សែ​​ផង​ដែរ។ អ្វី​ដែល​ពិសេស​គឺ ​ប្រើ​ពេល​តែ​១៥​នាទី​ រថយន្ត​នេះ​អាច​សាក​ថ្ម​ដល់​ទៅ​៨០% និង​បើក​បាន​​ជាង​៤០០​គីឡូម៉ែត្រ ​និង​សាក​ពេញ​ បើក​បរ​បាន​ជិត​៥០០​គីឡូម៉ែត្រ។

 

Mission E​ មាន​៤​កៅអី ​និង​ទ្វារ​៤ ​ដែល​បើក​ចេញ​ពី​ចំណុច​កណ្ដាល​បែប​ថ្មី ​ហើយ​រថយន្ត​បែប​ Sport នេះ​ បើកបរ​បាន​ល្បឿន​អតិបរមា​ដល់​ទៅ​​ជាង​២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង៕

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ techinsider

មតិយោបល់