• 2015-07-30 17:08:07
  • ព័ត៌មាន

តំណាង​ Porsche អះ​អាង​ថា គ្មាន​ឡើយ Porsche Spider 918 តម្លៃ ១ លាន​ដុល្លារ​​​នៅ​កម្ពុជា

  • 2015-07-30 17:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេច​ដំណឹង​សា​​ជា​ថ្មី​នឹង​រថយន្ត​ Porsche Spider 918 នៅ​​ប្រទេស​កម្ពុជា​ដែល​ប្រភេទ​រថយន្ត​ស្ព័រ​ប្រណាំង​​នេះ​ត្រូវ​បាន​​ផលិត​ឡើង​មាន​ចំនួន​កំណត់​ត្រឹម​តែ​ ៩១៨ គ្រឿង​តែ​ប៉ុណ្ណោះ​លើ​ពិភពលោក។

 

រូបថត​ពី Facebook

 

លោក​ តាន់ ថាចាន់ណា អ្នក​គ្រប់​គ្រង​ផ្នែក​លក់​ក្រុម​ហ៊ុន Precision Car (Cambodia) Limited ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​និង​ចែកចាយ​រថយន្ត Porsche ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខាង​ក្រុម​ហ៊ុន​លោក​មិន​បាន​នាំ​ចូល​រថយន្ត​ Porsche Spider 918 មក​ទីផ្សារ​កម្ពុជា​នោះ​ទេ​។ រថយន្ត​នេះ​ដែល​ឃើញ​​លេច​​ធ្លាយ​លើ​បណ្តាញ​សង្គម Facebook មិនមែន​ជា​រថយន្ត​លក់​ចេញ​ពី​ក្រុមហ៊ុននោះ​ទេ។

 

លោក​ថា រថយន្ត​នេះ​​តា​ម​លោក​ដឹង​មាន​​អ្នក​មាន​ក្នុង​ស្រុក​មួយ​រូប​បាន​កុម្ម៉ង់​ពី​ក្រៅ​ដើម្បីប្រើប្រាស់ ហើយ​តាម​លោក​ដឹង​​​​មាន​តែ​​ ១ គ្រឿង​​គត់។

 

Porsche Spider 918 រោងចក្រ​ផលិត​​តែ ៩១៨ គ្រឿង​តែ​ប៉ុណ្ណោះ​​ ហើយ​រថយន្ត​មួយ​នេះ​រោងចក្រ​ក៏​ឈប់​ផលិត​ទៀត​ដែរ​​​បន្ទាប់​ពី​អតិថិជន​កុម្ម៉ង់​ទិញ​អស់។ សម្រាប់​តម្លៃ​លើ​ទីផ្សាររថយន្ត​នេះ​​ប្រហែល​ជា ១ លាន​កន្លះ។

 

ចុច​អាន៖ ក្រដាស​ប្រាក់ ៥០០ ​រៀល​​​​រំលេច​រថយន្ត Porsche មិន​នឹក​ស្មាន​ដល់

ចុច​អាន៖ កំពូល​រថយន្ត​ស្ព័រ​ក្មេង​ខ្ចី​របស់ Porsche តម្លៃ​កប់​មក​ដល់​កម្ពុជា​ហើយ

 

អត្ថបទ៖ ដារ៉ាឆានី

រូបភាព៖ facebook

មតិយោបល់