• 2021-08-27 12:00:14
  • ព័ត៌មាន

វេទិកាយុវវ័យសំបូរគំនិតច្នៃប្រឌិតជួបគ្នា “SCOPES driven by Porsche” មកដល់អាស៊ីអាគ្នេយ៍

  • 2021-08-27 12:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Porsche បានរៀបចំបង្កើតចេញជាលើកដំបូងបង្អស់ (First-ever virtual) ក្រោមឈ្មោះកម្មវិធី “SCOPES driven by Porsche” (SCOPES) ជាវេទិកាសម្រាប់យុវវ័យដើម្បីជជែកគ្នាពី គំនិតច្នៃប្រឌិតថ្មីមានតម្លៃជាផ្នែកដ៏សំខាន់នៃ DNA របស់ Porsche និងការឆ្លុះបញ្ចាំងពីបរិបទរស់នៅរបស់ជនជាតិអាស៊ី។

SCOPES បង្កើតឡើងដោយ Porsche ទីបំផុតបានមកដល់អាស៊ីអាគ្នេយ៍។ ការចេញផ្សាយបែប (virtual) ដំបូងនេះរបស់ SCOPES នឹងដំណើរការចាប់ពីថ្ងៃទី ១ ខែសីហាដល់ពាក់កណ្តាលខែកញ្ញា។

The Taycan is Porsche’s first all-electric sports car

សូមជម្រាបជូនផងដែរថា “SCOPES driven by Porsche” ផ្សាយជាលើកដំបូងនៅទីក្រុង Berlin អាឡឺម៉ង់ និងបន្តបន្ទាប់មកទីក្រុង Amsterdam, ទីក្រុង Tokyo ហើយបន្តឆ្ពោះទៅកាន់ទីក្រុង Warsaw និងចុងក្រោយគេនៅអាស៊ីអាគ្នេយ៍ នេះតែម្ដង។

SCOPES មានន័យដូចម៉ាក Porsche គឺជាវេទិកានិម្មិតដើម្បីឲ្យយុវជនដែលមានគំនិតច្នៃប្រឌិតជួបគ្នា និងបង្កើតសហគមន៍ដែលមានភាពប្រសើរជាងមុន រួមទាំងការកំណត់ទិសដៅអនាគត ដែលមានទាំង វិស័យសិល្បៈនិងការរចនា តន្រ្តី របៀបរស់នៅ និងភាពក៏កើតឡើងវិញ។

Porsche កំពុងអញ្ជើញអ្នកដែលមាន ទេពកោសល្យច្នៃប្រឌិត នៅអាស៊ីអាគ្នេយ៍ដើម្បីផ្តល់ឱកាសឲ្យពួកគេចែករំលែករឿងរ៉ាវ សហការជាមួយនឹង Porsche ដែលទាំងនេះគឺជាគុណសម្បតិ្តរបស់រថយន្ត Porsche ត្រូវគេស្គាល់និងស្រលាញ់ទូទាំងពិភពលោក និងជា កម្លាំងជំរុញដ៏ពិតប្រាកដែលបានជំរុញម៉ាកយីហោនេះអស់រយៈពេល ៧ ទសវត្សរ៍ចុងក្រោយ និងអ្វីៗជាច្រើនទៀត។

ម៉ាកសញ្ញាបង្កើតឡើងនៅពេលដែល ស្ថាបនិកក្រុមហ៊ុន Porsche លោក Ferry Porsche បានប្រែក្លាយក្តីសុបិន្តរបស់គាត់ក្នុងការបង្កើតរថយន្តស្ព័រដ៏ល្អឥតខ្ចោះ ឱ្យក្លាយជាការពិត។

The Taycan is Porsche’s first all-electric sports car

កម្មវិធីនេះនឹងមានរយៈពេលជាងពីរខែ រៀបចំនៅលើវេទិកាឯករាជ្យដើម្បីរួបរួមក្រុមច្នៃប្រឌិតវ័យក្មេងទូទាំងតំបន់អាស៊ីអាគ្នេយ៍។

SCOPES នឹងបង្ហាញពីរឿងរ៉ាវបំផុសគំនិតជាច្រើនរួមមាន៖ ភាពយន្តឯកសារ សិក្ខាសាលាជាសម្លេង podcast ជាច្រើនភាគ ការផ្សាយផ្ទាល់ដែលមានការសួរសំណួរចម្លើយ និងការពិភាក្សា ដើម្បីលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនិងការសន្ទនាអំពីអ្វីដែលអនាគតនៅអាស៊ីអាគ្នេយ៍អាចមើលទៅឃើញ ជាមួយនិងអ្នកដែលមានចក្ខុវិស័យ និងបុគ្គលជំរុញ ដើម្បីជួយបង្កើតចេញជារូបរាងបាន។

លោក Yannick Ott នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Porsche Asia Pacific លើកឡើងថា៖ ប្រធានបទស្នូលនៃ SCOPES គឺមានឬសគល់នៅក្នុងតម្លៃបង្កើតបានជា Porsche DNA ហើយមានវត្តមានក្នុងពេលដំណាលគ្នានៅក្នុងបរិបទរស់នៅរបស់អាស៊ីដែលជាស្មារតីត្រួសត្រាយផ្លូវស្របតាមប្រពៃណី ការរចនា និងភាពក៏កើតឡើងវិញបាន។ ជារួម គុណតម្លៃទាំងនេះបង្កើតជាមូលដ្ឋានគ្រឹះដើម្បីបង្កើតខ្លឹមសារគួរឱ្យចាប់អារម្មណ៍និងប្លែកដើម្បីបញ្ឆេះការផ្លាស់ប្តូររវាងគំនិតច្នៃប្រឌិត។

លោកបន្ថែមទៀតថា អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានភាពសម្បូរបែបបំផុតនៅលើពិភពលោក។ វានឹងធ្វើឱ្យ ក្រុមអ្នកច្នៃប្រឌិតវ័យក្មេង ក្លាយជាបរិយាកាសដ៏ល្អដើម្បីចាប់ផ្តើមការចេញផ្សាយបែបនិម្មិតដំបូងនៃកម្មវិធី SCOPES ។ តាមស្មារតី Porsche ធម្មតាយើងបានយកបញ្ហាប្រឈមដែលត្រូវបានដាក់លើយើងដោយជំងឺរាតត្បាតជាសកល ដោយប្រែក្លាយវាទៅជាឱកាសធំជាង ដើម្បីប្រាប់រឿងរ៉ាវនៃអ្វីដែលជំរុញម៉ាករបស់យើង និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមបុគ្គលដែលមានគំនិតដូចគ្នាតាមរយៈគំនិតដែលនិយាយទៅកាន់យុគសម័យថ្មី ទស្សនិកជនថ្មី និងទម្រង់ថ្មីនៃការចូលរួម។”

លោក Theseus Chan វិចិត្រករក្រាហ្វិចល្បីឈ្មោះលំដាប់អន្តរជាតិមកពីប្រទេសសិង្ហបុរីដែលបានរចនានិងចេញជាគំនិតនូវ និមិត្តសញ្ញាថ្មីដែលចាប់យកខ្លឹមសារនៃការរចនា និរន្តរភាព និងគំនិតនៃការត្រួសត្រាយផ្លូវ។ ភាពខុសគ្នានៃធាតុសិល្បៈគ្របដណ្តប់លើឥទ្ធិពលពហុវប្បធម៌ និងការលាយបញ្ចូលគ្នានៃធាតុទំនើបនិងប្រពៃណីនៅក្នុងតំបន់។

លោក Theseus Chan

SCOPES ក៏បានអញ្ជើញស្ត្រីល្បីៗ ៤ រូបក្នុងវិស័យសិល្បៈគឺ Narelle Kheng, Ramengvrl, Jess Connelly, និង Suboi ដែលនឹងចែករំលែកដំណើររឿងក្នុងការបន្តក្តីសុបិន្តរបស់ពួកគេខណៈពេលដែលកំពុងដើរចេញពីបទដ្ឋានវប្បធម៌។ តាមរយៈការបង្ហាញនូវភាពជឿជាក់ ភាពច្នៃប្រឌិត និងការជំរុញឱ្យបង្កើតអនាគតល្អប្រសើរ កម្មវិធី SCOPES នឹងផ្តល់នូវវេទិកាមួយសម្រាប់ពួកគេក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគេ និងដាក់សិល្បករស្រីនៅ អាស៊ី និងផ្តល់សិទ្ធិអំណាចដល់សិល្បករស្រីដទៃទៀតឲ្យមានមហិច្ឆតាស្រដៀងគ្នានៅក្នុងឧស្សាហកម្មនេះ។

តារាចម្រៀងសិល្បការិនី Jess Connelly
តារាចម្រៀង Ramengvrl,
តារាចម្រៀង Narelle Kheng

Suboi ដែលត្រូវបានគេស្គាល់ថាជា “Queen of Hip Hop” របស់វៀតណាមដែលធ្លាប់បានចាប់ច្រៀងរ៉េបជាមួយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ខណៈពេលដែលគាត់បានបង្កើតចង្វាក់ភ្លេងចេញពីមាត់ នឹងបញ្ចប់ការបង្ហាញនៅតុងសម្លេងដ៏ខ្ពស់ជាមួយនឹងខ្សែរវីដេអូឯកសារបែបពិសោធន៍។ ដោយនិទានដោយSuboi ភាពយន្តឯកសារនេះនឹងបង្ហាញពី 5 ភាគដែលត្រូវបានបំបែកជាបន្ទប់ដាច់ដោយឡែកពីគ្នា ដែលនីមួយៗមានវិធីសាស្រ្តទស្សនៈប្លែកៗ ហើយស្វែងយល់ពីបុគ្គលិកលក្ខណៈពហុស្រទាប់របស់នាង ឬទស្សនៈវិស័យច្នៃប្រឌិតនិងការបំផុសគំនិត។

ក្នុងអំឡុងពេលជាច្រើនសប្តាហ៍ Green Is The New Black ដែលជាកម្មវិធីនិងវេទិកា យល់ដឹងជាលើកដំបូងរបស់អាស៊ីនឹងជំរុញការសន្ទនាដោយរៀបចំការពិភាក្សាដោយផ្ទាល់ប្រកបដោយនិរន្តរភាពជាមួយអ្នកដឹកនាំគំនិតនិងអ្នកជំនាញខាងឧស្សាហកម្មដែលឈរនៅជួរមុខគេក្នុងការផ្លាស់ប្តូរម្ហូបអាហារ ម៉ូដសម្លៀកបំពាក់ និងសហគមន៍ក្នុងទីក្រុង។ វាក៏នឹងមានការចាក់បង្ហាញជាលើកដំបូងជាពិសេសនៃខ្សែភាពយន្តឯកសារ“ The Naked Arctic Adventure” ដែលជាឯកសារដែលរៀបរាប់ពីប្រវត្តិរបស់ស្ថាបនិក Green Is The New Black លោក Stephanie Dickson និង Paula Miquelis ក្នុងដំណើរបេសកកម្មរបស់ពួកគេទៅកាន់រង្វង់អាកទិកដើម្បីមើលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ។

ផ្នែកមួយនៃរឿង “Art in a field"

នៅក្នុងខ្សែវីដេអូភាគនិយាយពី Wonderfruit ដែលជាពិធីបុណ្យតន្រ្តីសិល្បៈនិងរបៀបរស់នៅដ៏ពេញនិយមនៅប្រទេសថៃ។SCOPES នឹងបង្ហាញពីសហគមន៍នៃបុគ្គលនាំមុខដែលកំពុងរៀបចំអនាគតជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ពួកគេក្នុងសិល្បៈនិងស្ថាបត្យកម្ម អាហារ សុខភាព និងតន្ត្រី។

ខ្សែវីដេអូភាគមួយក្នុងចំណោមភាគទាំងអស់នោះមានចំណងជើងថា “Art in the fields: A look behind the art curation at Wonderfruit” ខ្សែវីដេអូនេះនឹងស្វែងយល់ពីការរៀបចំនិងកិច្ចសហការជាមួយសិល្បករផ្សេងៗដើម្បីរៀបចំពិធីបុណ្យដែលមានឬសគល់ផ្តើមឡើងពីនិរន្តរភាព។

-កន្លែងផ្តោះផ្ដូគំនិតច្នៃប្រឌិតគ្នាទៅវិញទៅមក - A place for creative exchange

ក្រោមប្រធានបទ “Driving Tomorrow” ដែលវីដេអូភាគនេះនឹងចែករំលែករឿងរ៉ាវពួកគេផ្ទាល់តែម្តងមានដូចរៀបរាប់៖

Dr. Parag Khanna, author of The Future is Asian និង Dr. Ayesha Khanna, CEO of ADDO AI

•Anna Haotanto ស្ថាបនិក The New Savvy វេទិកាហិរញ្ញវត្ថុនិងអាជីពឈានមុខគេសម្រាប់ស្ត្រីនៅអាស៊ី

•Dr. Parag Khanna អ្នកប្រឹក្សាយុទ្ធសាស្ត្រសកលឈានមុខគេដែលធ្លាប់ជាទីប្រឹក្សានៃក្រុមប្រឹក្សាស៊ើបការណ៍ជាតិអាមេរិក និងជាអ្នកនិពន្ធសៀវភៅ “The Future is Asian: Commerce, Conflict & Culture in the 21st Century”

•Dr. Ayesha Khanna នាយកប្រតិបត្តិនៃ ADDO AI ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់និងបណ្តុះបណ្តាល បញ្ញាសិប្បនិមិ្មត (Artificial Intelligence)

•Leanne Robers សហស្ថាបនិកនិងជាសហប្រធាននាយកប្រតិបត្តិនៃក្រុកម្មវិធី She Loves Tech ដែលជាកម្មវិធីប្រកួតប្រជែងការចាប់ផ្តើម និងកម្មវិធីបង្កើនល្បឿនដ៏ធំបំផុតនៅលើពិភពលោកសម្រាប់ការដឹកនាំរបស់ស្ត្រី និងបច្ចេកវិទ្យាដែលធ្វើអោយស្ត្រីឈានមុខ

•Lorin Winata ស្ថាបនិកភេសជ្ជៈ Melati ដែលជាភេសជ្ជៈប៉ូវកម្លាំងគ្មានជាតិអាល់កុលដំបូងគេនៅអាស៊ី ផលិតពីទឹកសុខភាពឥណ្ឌូនេស៊ី

ក្រុមហ៊ុន Porsche មានបំណងប្រមូលផ្តុំនូវអ្នកដែលមានគំនិតច្នៃប្រឌិតបន្ថែមទៀតនៅក្នុងតំបន់នេះ។ Porsche ក៏កំពុងអំពាវនាវឱ្យមានការដាក់ស្នើមកកាន់កម្មវិធី SCOPES នេះដើម្បីទទួលបានឱកាសពិសេស។

អ្នករួមចំណែកច្នៃប្រឌិតដូចជាសិល្បករ អ្នកផលិតខ្សែភាពយន្ត សហគ្រិនចក្ខុវិស័យ ឬអ្នករចនាត្រូវបានអញ្ជើញឱ្យចែករំលែកទស្សនៈវិស័យរបស់ពួកគេអំពី “តើអ្វីជាវិសាលភាពរបស់អ្នក?”

ពួកគេអាចផ្ញើរគម្រោងកំណត់អនាគត ភ្ជាប់ទៅនឹងស្មារតីត្រួសត្រាយផ្លូវស្របតាមប្រពៃណី ភាពក៏កើតឡើងវិញ និងការរចនា។

សូមជម្រាបជូនផងដែរថា “SCOPES driven by Porsche” ផ្សាយជាលើកដំបូងនៅទីក្រុង Berlin អាឡឺម៉ង់ និងបន្តបន្ទាប់មកទីក្រុង Amsterdam, ទីក្រុង Tokyo ហើយបន្តឆ្ពោះទៅកាន់ទីក្រុង Warsaw និងចុងក្រោយគេនៅអាស៊ីអាគ្នេយ៍ នេះតែម្ដង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ virtual.scopes.asia និងតាមដាន @scopes_drivenbyporsche នៅលើ Instagram

មតិយោបល់