• 2015-07-17 21:16:55
  • ព័ត៌មាន

កំពូល​រថយន្ត​ស្ព័រ​ក្មេង​ខ្ចី​របស់ Porsche តម្លៃ​កប់​មក​ដល់​កម្ពុជា​ហើយ

  • 2015-07-17 21:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Precision Cars (Cambodia) Ltd. បាន​នាំ​ចូល​កំពូល​រថយន្ត​ស្ព័រ Cayman ​ដែល​ជា​រថយន្ត​មាន​ទ្វារ​ ២ ដំបូង​គេ​មក​លើ​ទីផ្សារ​កម្ពុជា​ជា​មួយ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​។

 

 

 

 

 

 

 

 

លោក Michael Vetter នាយក​ប្រតិបត្តិ Porsche ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា Cayman ទើប​តែ​យក​មក​ចំនួន ២ គ្រឿង​ក្នុង​ប្រទេស​កម្ពុជា​អម​មក​ជាមួយ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

 

លោក​បន្ត​ថា Cayman ទទួល​បាន​ថាមពល​ពី​ម៉ាស៊ីន​ដែល​មាន​ស៊ី​ឡាំង​ចំនួន ៦ ហើយ​មាន​ផ្ទៃ​រាបស្មើ។ ជាង​នេះ​ទៅ​ទៀត​វា​មាន​ចំណុះ​ ២,៧ លីត្រ គួប​ផ្សំ​នឹង​កម្លាំង​ ២៧៥ សេស (២០២ គីឡូវ៉ាត់)។ ម្យ៉ាង​ទៀត​វា​បង្កើត​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​ ១ ម៉ោង​ ត្រឹម​តែ​រយៈ​ពេល​ ៥,៦ វិនាទី​​ប៉ុណ្ណោះ ហើយ​ក៏​អាច​លោត​ដល់​ល្បឿន​លឿន​បំផុត​គឺ ២៦៤ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​ផង​ដែរ។

 

លើស​ពី​នេះ​ទៀត Cayman បាន​ប្រើ​ប្រាស់​ឥន្ធនៈ​នៃ NEDC របស់​រថយន្ត​នេះ​គឺ ៧,៩ លីត្រ ក្នុង​ ១០០ គីឡូម៉ែត្រ​ដោយ​អាច​សង្កេត​មើល​ទៅ​លើ​ប្រអប់​លេខ PDK។

 

រថយន្ត​ Porsche ស៊េរី​ថ្មី​នេះ​មាន​ទ្វារ​ ២ ដោយ​គម្លាត​មុខ​ និង ភ្លៅ​ក្រោយ​កាន់​តែ​ឆ្ងាយ​ពី​គ្នា​ និង Overhang កាន់​តែ​ធំ។ ចំណែក​ឯ​ចំណុច​ពិសេស​ ១ ទៀត​ គឺ​ធុង​ខ្យល់​ត្រជាក់​ដ៏​សំខាន់​របស់​រថយន្ត​នេះ ដែល​មាន​តួនាទី​បង្កើន​ទំហំ​នៃ​ផ្នែក​ទាំង​សង​ខាង​របស់​រថយន្ត។ គម្រប​ខាង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​ពី អាលុយមីញ៉ូម​ និង គែម​ព័ទ្ធ​ជុំវិញ លាយ​នឹង​​ Spoiler ថែម​ទៀត​ផង។

 

​សម្រាប់​លក់​លើ​ទីផ្សារ​ប្រហែល ១១ ៦៣០១ ដុល្លារ។

 

អត្ថបទ៖ ដារ៉ាឆានី​

មតិយោបល់