/Week-6/63fdb635b8110_1677571620_medium.jpg)
- 2023-02-28 08:11:48
- ផលិតផលថ្មី
ព្រឹត្តិការណ៍បច្ចេកវិទ្យាទូរសព្ទលំដាប់ពិភពលោកនៅអេស្ប៉ាញ តែបើកឆាក ក្រុមហ៊ុនចិនវ៉ៃផ្តាច់ទាំងអស់
- 2023-02-28 08:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍បច្ចេកវិទ្យាទូរសព្ទលំដាប់ពិភពលោកនៅអេស្ប៉ាញ តែបើកឆាក ក្រុមហ៊ុនចិនវ៉ៃផ្តាច់ទាំងអស់
ចន្លោះមិនឃើញ
ទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ កំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Mobile World Congress ពីថ្ងៃទី២៧កុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ រំពឹងថា មានអ្នកចូលរួមរាប់ម៉ឺននាក់ មកពីប្រទេស និងដែនដីជាង ២០០ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំមកដោយសារកូវីដ១៩។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅថ្ងៃបើកឆាក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន បានបណ្តាក់គ្នាបញ្ចេញផលិតផលរៀងៗខ្លួន។ ក្នុងនោះរួមមាន៖
Xiaomi: បានបញ្ចេញកំពូលស្មាតហ្វូនម៉ូឌែល13 និង 13 Pro មានតម្លៃជាង ១ពាន់ដុល្លារ។
Lenovo: បានបញ្ចេញ Concept ឡេបថប និងទូរសព្ទដែលអាចមូល និងពន្លាអេក្រង់បាន។
Honor: បានបញ្ចេញស្មាតហ្វូនបត់អេក្រង់ទីមួយរបស់ខ្លួន និងស្មាតហ្វូនម៉ូឌែល Magic5។
OnePlus: បានបញ្ចេញ Concept ស្មាតហ្វូនដែលបំពាក់ជាមួយប្រព័ន្ធត្រជាក់បំផុត សម្រាប់កាត់បន្ថយកម្តៅ និងជួយដល់ល្បឿនពេលលេងហ្គេម ព្រមទាំងការសាកថ្មលឿន។
HMD: បានបញ្ចេញស្មាតហ្វូន Nokia G22 ដែលអាចធ្វើការផ្លាស់ប្តូរថ្មដោយខ្លួនឯងត្រឹមតែ ៥នាទី និងអាចផ្លាស់ប្តូរអេក្រង់ ប្រហែល២០នាទី ដោយភ្ជាប់មកស្រាប់ជាមួយឧបករណ៍ជួសជុល។
យ៉ាងណាក៏ដោយ ក្រៅពីក្រុមហ៊ុនចិនខាងលើនេះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដែលបានប្រកាសថា ការប្រើប្រាស់ Chrome នៅលើ Android គឺអនុញ្ញាតឱ្យពង្រីកអក្សរ រូបភាព វីដេអូ និងប៊ូតុងលើអេក្រង់ រហូតដល់ ៣០០% ឯណោះ។
ចំណែក Motorola បានបញ្ចេញ Accessory មួយហៅថា Defy Satellite Link Bluetooth ដែលអាចឱ្យស្មាតហ្វូនភ្ជាប់មុខងារជាមួយផ្កាយរណប ក្នុងការផ្ញើសារ ពេលអ្នកប្រើប្រាស់ស្ថិតក្នុងតំបន់គ្មានសេវា ឬដាច់ស្រយាល៕