• 2022-06-16 02:43:42
  • ផលិតផលថ្មី

ឃ្លាំងមួយបង្ហើបតម្លៃឡាន Lexus LX500d ឆ្នាំ២០២២ ពេលមកដល់ខ្មែរ

  • 2022-06-16 02:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​នៅ​មាន​ប្រភព​ពី​ឃ្លាំង​លក់​រថយន្ត​ទំនើប​មួយ​បាន​បង្ហាញ​ពីតម្លៃ​​របស់​រថយន្ត Lexus LX500d ឆ្នាំ២០២២ នឹង​លេច​វត្តមាន​មក​ដល់​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ​នេះ។

រថយន្ត LX500d ឆ្នាំ២០២២ នេះមានរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុងស្រដៀង​ទៅ​និង Lexus Lx600។ មិនតែប៉ុណ្ណោះ វាប្រើអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ហើយថែមទាំងមាន Option ជម្រើសកៅអី ៤ ផងដែរ។

បន្ទាប់ពីបានប្រកាសចេញរថយន្ត LX600 ស៊េរីឆ្នាំ ២០២២ ដែលជាប្រភេទប្រើម៉ាស៊ីនសាំងថ្មីរួចមក ឥឡូវនេះក្រុមហ៊ុន Lexus ក៏បានប្រកាសចេញម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតថ្មី គឺ LX500d។ តាម​ប្រភព​ពី​ឃ្លាំង Hengheng Auto មាន​បង្ហើប​ប្រាប់​វា​មាន​តម្លៃ​ប្រមាណជា ២៩៩ ៩៩៩ដុល្លារ​ តម្លៃពេលមក​ដល់​កម្ពុជា។

Lexus LX500d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។ ពួកវាប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរដូចគ្នា។ មិនតែប៉ុណ្ណោះ ប្រភេទប្រើម៉ាស៊ីន Hybrid ក៏ទំនងជាបង្ហាញខ្លួនផងដែរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់