
- 2022-04-05 07:21:44
- ផលិតផលថ្មី
មិនលាក់ទៀតទេ! Kia ដាច់ចិត្តទម្លាយ Niro 2022 ប្រើ Plug-in Hybrid និងអគ្គិសនីហើយ
- 2022-04-05 07:21:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលាក់ទៀតទេ! Kia ដាច់ចិត្តទម្លាយ Niro 2022 ប្រើ Plug-in Hybrid និងអគ្គិសនីហើយ
ចន្លោះមិនឃើញ
រថយន្ត Kia Niro 2022 ត្រូវបានបង្ហាញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយវាមានជម្រើសប្រើ Hybrid, Plug-in Hybrid និងអគ្គិសនី។ នៅក្នុងខែមករាកន្លងទៅទើប Kia លាតត្រដាងលម្អិតអំពីលក្ខណៈបច្ចេកទេស និងតម្លៃរបស់ជម្រើស Hybrid ហើយថ្មីៗនេះ Kia ក៏ទើបតែទម្លាយចេញលម្អិត version Plug-in Hybrid និង អគ្គិសនី។
Kia Niro Plug-in Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ បំពាក់ម៉ូទ័រអគ្គិសនី ៦២គីឡូវ៉ាត់ ដែលផលិតកម្លាំងសេះសរុបដល់ ១៨០សេះ។ អាគុយរបស់វាធំជាងស៊េរីមុន ដែលមានទំហំដល់ ១១,១គីឡូវ៉ាត់ គ្រប់គ្រាន់សម្រាប់ការបើកចម្ងាយ ៦៥គីឡូម៉ែត្រ។
ចំណែកប្រភេទអគ្គិសនីវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៥៥ញ៉ូតុនម៉ែត្រ។ អាគុយវាជាប្រភេទ lithium-ion polymer ទំហំ ៦៤,៨គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញម្តង អាចបើកដល់ចម្ងាយ ៤៦៣គីឡូម៉ែត្រ។ បើសាកជាមួយដុំសាកលឿន គឺចំណាយប្រហែល ៤៣នាទី ក្នុងការសាកពី ១០ ដល់ ៨០%។
សម្រាប់ Kia Niro ប្រើ Hybrid វិញគឺវាបំពាក់ម៉ាស៊ីនទាក់បូចំណុះ ១,៦លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី ៣២គីឡូវ៉ាត់ អាគុយទំហំ ១,៥៦គីឡូវ៉ាត់ម៉ោង ផលិតបានកម្លាំងសរុប ១៣៩សេះ និងកម្លាំងរមួល ២៥៦ញ៉ូតុនម៉ែត្រ។ ចំពោះការប្រើប្រាស់សាំងគឺជិះ១០០គីឡូម៉ែត្រស៊ីសាំង ៤,៨លីត្រ ប្រសិនបើប្រើកង់ទំហំ ១៦អ៊ីញ ឬ ៥,២លីត្រ/១០០គីឡូម៉ែត្រ ប្រសិនបើប្រើកង់ទំហំ ១៨អ៊ីញ។
រថយន្ត Kia Niro នេះ មានការឌីហ្សាញដ៏ស្រស់ស្អាតទំនើបទាក់ទាញ ដោយបំពាក់ចង្កៀងមុខធំបញ្ឈរ LED និងអំពូល Daytime running lights។ ប៉ាណា ត្រូវបានបែងចែកជាពីរផ្នែក ក្នុងនោះផ្នែកលើគឺតូច និងខាងក្រោមគឺធំ ហើយមានអំពូលកាត់អ័ព្ទនៅជាប់ជាមួយ។
ផ្នែកខាងក្នុងរថយន្ត SUV នេះ បំពាក់កុងទ័រឌីជីថលភ្ជាប់គ្នាជាមួយប្រព័ន្ធកម្សាន្ត Touchscreen មានទំហំសរុប ១០,២៥អ៊ីញ។ ដៃចង្កូតមានប៊ូតុងចុចបញ្ជា ហើយមានអេក្រង់ Head-Up Display ដែលបង្ហាញព័ត៌មានផ្សេងៗដល់អ្នកបើកបរផ្ទាល់។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ត្រូវបានបញ្ជាដោយអេក្រង់ touchscreen របស់វាផ្ទាល់ បំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ និងមានទ្រនាប់ចង្កឹះលេខ៕