
- 2022-03-23 04:13:16
- ហាងឆេងផលិតផល
ឆ្នាំងសាកស៊ីនខូច តែមិនដឹងថាត្រូវទិញឆ្នាំងសាកថ្មីណាធូរថ្លៃ និងសុវត្ថិភាព? នេះជាចម្លើយ!
- 2022-03-23 04:13:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំងសាកស៊ីនខូច តែមិនដឹងថាត្រូវទិញឆ្នាំងសាកថ្មីណាធូរថ្លៃ និងសុវត្ថិភាព? នេះជាចម្លើយ!
ចន្លោះមិនឃើញ
គ្រប់ភាវៈរស់ទាំងអស់នៅលើផែនដី តែមានថ្ងៃអវសាន្តរបស់វា ក៏ដូចគ្នាជាមួយនឹងឆ្នាំងសាករបស់យើង ដែលគង់តែខូចសាកលែងចូលនៅថ្ងៃណាមួយ។ ហើយពេលខូចត្រូវទៅទិញឆ្នាំងសាកថ្មី ប៉ុន្តែតម្លៃរបស់ឆ្នាំងសាកស៊ីនគឺមិនថោកនោះទេ អញ្ចឹងថ្ងៃនេះ Sabay នឹងលើកយកជម្រើសឆ្នាំសាកចំនួន ៦ សម្រាប់ប្រើប្រាស់តាមបរិបថផ្សេងៗ គ្នាដែលមានតម្លៃធូរថ្លៃ និងទទួលស្គាល់ដោយក្រុមហ៊ុនធំៗ ធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។ អញ្ចឹងយើងទៅតាមដានទាំងអស់គ្នាថាតើឆ្នាំងសាកមួយណាត្រូវនឹងតម្រូវការរបស់អ្នក?
១. Anker PowerPort III Nano
Anker PowerPort III Nano ជាប្រភេទឆ្នាំងសាកមានរូបរាងតូច បញ្ចេញថាមពលតាមរយៈរន្ធ USB-C កម្លាំង១៨ វ៉ាត់ ល្មមសម្រាប់ប្រើប្រាស់ជាមួយ iPhone តែសម្រាប់ android រាងយឺតបន្តិច។ លក្ខណៈពិសេសមានដូចជា មុខងារ PowerIQ 3.0 សម្រាប់ប្រើជាមួយ Android, ទំហំតូច 45 x 28 x 28 mm, ទម្ងន់ស្រាលត្រឹម 30 grams។ តម្លៃខ្លួនរបស់វា ២០ដុល្លារក្នុងទីផ្សារស្រុកយើង។
២. Rav Power PD Pioneer 30W
Rav Power PD Pioneer 30W មានរូបរាងធំជាងឆ្នាំងសាកខាងលើបន្តិច ប៉ុន្តែជំនួសមកវិញនូវកម្លាំងសាករហូតដល់ទៅ ៣០ វ៉ាត់ បញ្ចេញកម្លាំងតាម USB-C ដូចគ្នា។ លក្ខណៈពិសេសរបស់វា គឺកម្លាំងវ៉ាត់ធំអាចសាកទូរសព្ទ Android និង iPhone 13 Pro Max (27W) បានក្នុងល្បឿនលឿន និងបំពាក់ដោយមុខងារសុវត្ថិភាព GaN tech & PI chipset integrate។ តម្លៃខ្លួនរបស់វា ២៧ ដុល្លារក្នុងទីផ្សារស្រុកយើង។
៣. Anker PowerPort III Duo
Anker PowerPort III Duo ជាប្រភេទឆ្នាំងសាកភ្លោះ ចែកកម្លាំងតាមរយៈរន្ធ USB-C ចំនួនបញ្ចេញកម្លាំងស្មើរគ្នាក្នុងពេលតែមួយ ១៨ វ៉ាត់។ លក្ខណៈពិសេសរបស់វា គឺអាចសាកឧបករណ៍ ២ ក្នុងពេលតែមួយ និងអាចសាកបានទាំង Android និង iPhone។ តម្លៃខ្លួនរបស់វា ២៨ ដុល្លារក្នុងទីផ្សារស្រុកយើង។
៤. Anker PowerPort Atom III
PowerPort Atom III មានរូបរាងធំ កម្លាំងភ្លើងធំសរុប ៦០ វ៉ាត់ ចែកកម្លាំងតាមរយៈរន្ធចំនួនពីរ ជាប្រភេទ USB-A ក្នុងកម្លាំង ១៥វ៉ាត់ និង USB-C ៤៥វ៉ាត់។ លក្ខណៈពិសេសរបស់វា គឺអាចសាកឧបករណ៍ ២ ក្នុងពេលតែមួយ មានកម្លាំងវ៉ាត់ធំប្រើបានទាំង Android, iPhone និង iPad និងបំពាក់ដោយមុខងារសុវត្ថិភាព GaN tech។ តម្លៃខ្លួនរបស់វា ៣៦ ដុល្លារក្នុងទីផ្សារស្រុកយើង។
៥. Rav Power PD Pioneer 61W
Rav Power PD Pioneer 61W ជាឆ្នាំងសាកមមានរូបរាងធំខ្លាំងអាចប្រើបានទាំងកុំព្យូទ័រផងដែរ អាចបញ្ចេញកម្លាំងបាន ៦១ វ៉ាត់ ។ លក្ខណៈពិសេសរបស់វា គឺអាចសាកកុំព្យូទ័រ Macbook Pro 13 មួយពេញប្រើពេលត្រឹម ២ម៉ោងប៉ុណ្ណោះ និងអាចសាកបានទាំង Android, iPhone និង iPad ដោយមិនចាំបាច់ស្ពាយឆ្នាំងសាកច្រើនតាមខ្លួន។ តម្លៃខ្លួនរបស់វា ៣៣ ដុល្លារក្នុងទីផ្សារស្រុកយើង។
៦. Rav Power PD Pioneer 61W 2-Port
Rav Power PD Pioneer 61W 2-Port មានលក្ខណៈសម្បត្តិដូចនឹង Rav Power PD Pioneer 61W ប៉ុន្តែលើសត្រង់ឆ្នាំងសាកមួយនេះមានបន្ថែមរន្ធ USB-A មួយទៀត។ ឆ្នាំងសាកនេះនឹងដំណើរការពេញ ៦១ វ៉ាត់ ពេលប្រើរន្ធ PD USB-C ហើយប្រសិនបើប្រើ USB-A ថែមមួយទៀតក្នុងពេលតែមួយ នោះវានឹងចែកកម្លាំងឲ្យ USB-A ១២វ៉ាត់។ វាអាចសាកបានទាំង Android, iPhone, iPad និងកុំព្យូទ័រ។ តម្លៃខ្លួនរបស់វា ២៩ ដុល្លារក្នុងទីផ្សារស្រុកយើង៕