• 2022-07-07 01:38:03
  • ហាងឆេងផលិតផល

មកដឹងតម្លៃ Honda Vario 160cc កំពុងដាក់លក់

  • 2022-07-07 01:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Click ឬ Vario ជា​ម៉ូតូ​ដែល​កំពុង​មាន​អ្នក​ជិះ​ជា​ច្រើន​នៅ​ខ្មែរ វា​មាន​ជម្រើស ១២៥សេសេ និង ១៦០សេសេ ដែល​មាន​រូប​រាង​ដ៏​ទាក់​ទាញ និង​កំពុង​មាន​លក់​នៅ​តាម​ហាង​ជា​ច្រើន។

Honda Click ឬ Vario នេះបំពាក់​ចង្កៀង​មុខ ក្រោយ LED កុង​ទ័រ​ប្រភេទ​ឌីជីថល LCD មាន​រន្ធ​សាក​ថ្ម USB និង​ប្រព័ន្ធ​បញ្ឆេះ​ម៉ូតូ​ពី​ចម្ងាយ។ ឃ្លុប​ក្រោម​កែប​ មាន​ចំណុះ ១៨លីត្រ​ដែល​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន។ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​តាម​ហាង​ដែល​បាន​នាំ​ចូល​យក​មក​លក់ និង​មាន​ហ្វេន​ៗ​ជា​ច្រើ​ន ចង់​ទិញ​ប៉ុន្តែ​តាម​ដំណឹង ​វា​ក៏​មាន​តម្លៃ​ថ្លៃ​គួរ​សម​។ សម្រាប់ Honda Click ឬ Vario 160 ស៊េរី​ថ្មី មាន​តម្លៃ​ខ្ទង់ ៣ ៨០០ដុល្លារ ជា​ប្រភេទ​ហ្រ្វាំង ABS និង Vario 125 មាន​តម្លៃ​ខ្ទង់ ២ ៣៥០ដុល្លារ (តម្លៃអាចប្រែប្រួលខុសគ្នានៅតាម​ហាង)។​​

ម៉ូតូ Honda Click ឬ Vario 160 នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះ​កម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។  វា​ក៏បំពាក់​ប្រព័ន្ធ​សុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែល​ជាប្រព័ន្ធ​គ្រប់គ្រងរង្វិលកង់មិនឱ្យទួង ហើយបាន​បំពាក់​គ្រោងឆ្អឹង​ថ្មី eSAF៕

អត្ថបទ៖ ម៉េងងី

មតិយោបល់