• 2022-09-27 04:38:32
  • ហាងឆេងផលិតផល

កន្លះខែមកនេះ iPhone 14 Pro Max ចុះតម្លៃគួរសម

  • 2022-09-27 04:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 Pro Max កំពុងដាក់លក់នៅទីផ្សារប្រទេសកម្ពុជា ដោយតម្លៃដូចមានបង្ហាញខាងក្រោមនេះ៖

តម្លៃ iPhone 14 Pro Max

  • ទំហំ 128GB ចាប់ផ្ដើមពី 1495$
  • ទំហំ 256GB ចាប់ផ្ដើមពី 1615$
  • ទំហំ 512GB ចាប់ផ្ដើមពី 1755$

តម្លៃខាងលើប្រភពពីហាង JET Black Store ដោយតម្លៃ អាចផ្លាស់ប្ដូរទៅតាមពណ៌ និងស្ដុក។

នេះជាតម្លៃចុះគួរសម ព្រោះកាលពីចេញលក់ដំបូងៗ iPhone 14 Pro Max តម្លៃដល់ទៅ 1600$ ក្រាស់ឯណោះ។

iPhone 14 Pro និង 14 Pro Max ជាកំណែអាប់ឌែតថ្មី ដោយប្រើអេក្រង់ត្រង់ មានឆកទម្លុះអេក្រង់ ទម្រង់ដូចគ្រាប់ថ្នាំពេទ្យ មានមុខងារ Always-On Display ប្រើកាមេរ៉ាក្រោយធំមិនធ្លាប់មាន 48MP និងមានមុខងារពិសេសៗអាចភ្ជាប់ទៅកាន់ផ្កាយរណប មុខងារតាមដានពីគ្រោះថ្នាក់ចរាចរណ៍ពេលបើកបរ និងមុខងាររួមផ្សំជាច្រើនទៀតផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់