• 2023-07-10 07:20:45
  • ហាងឆេងផលិតផល

ឡានថ្មីខ្លាញ់គោ ៣ម៉ូឌែល តម្លៃក្រោម២ម៉ឺនដុល្លារ កំពុងអង្រួនទីផ្សារកម្ពុជា

  • 2023-07-10 07:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់​នាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើម​មាន​ទំនោរ​កាន់តែខ្លាំង​លើការ​ទិញ​រថយន្ត​ថ្មីខ្លាញ់គោ ខណៈ​ក្រុមហ៊ុន​រថយន្តមួយចំនួន ក៏បានផ្តោតទៅលើ​ការបញ្ចេញរថយន្ត​តម្លៃធូរថ្លៃផងដែរ។

គេដឹងថា មាន​រថយន្ត​២ម៉ូឌែលដែលដាក់ក្នុងទីផ្សារ​ក្នុងស្រុកតម្លៃក្រោម២ម៉ឺនដុល្លារគឺ​ជារថយន្ត​របស់ក្រុមហ៊ុន Kia និង Suzuki។ ប៉ុន្តែ​​កាន់តែផ្ទុះ​ការចាប់​អារម្មណ៍​ទៀតនោះ គឺក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ក៏ទើបតែបាន​នាំយកចូលនូវ​រថយន្ត​តម្លៃប្រកួត​ប្រជែង​នេះផងដែរ។

ខាងក្រោម​នេះ គឺ​ជារថយន្ត ៣ម៉ូឌែល​ ដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ៖

១. Suzuki Celerio 2023: តម្លៃ ១៦ ៩០០ដុល្លារ

រថយន្ត​នេះមាន​ប្រវែង ៣៦៩៥មម, ទទឹង ១៦៥៥មម, កម្ពស់ ១៥៥៥មម, ប្រវែងពីកង់មុខទៅកង់ក្រោយ ២៤៣៥មម និងកម្ពស់ពីដីទៅបាតរថយន្ត ១៧០មម។ វា​ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ ស៊ីឡាំង៣ ផលិតបានកម្លាំង ៦៦សេះ និងកម្លាំងរមួល ៨៩ញូតុនម៉ែត្រ។

២. Kia Picanto 2023: តម្លៃ ១៩ ០០០ដុល្លារ

រថយន្ត​នេះ មាន​ប្រវែង ៣៥៩៥មម, ទទឹង ១៥៩៥មម, កម្ពស់ ១៤៩៥មម, ប្រវែងពីកង់មុខទៅកង់ក្រោយ ២៤០០មម និង​កម្ពស់ពីដីទៅបាតរថយន្ត ១៥១មម។ វាប្រើម៉ាស៊ីនចំណុះ ១,០លីត្រ ផលិតបានកម្លាំង ៦៧សេះ និងកម្លាំងរមួល ៩៦ញូតុនម៉ែត្រ។

៣. Toyota Wigo 2024: តម្លៃ ១៩ ៩០០ដុល្លារ

រថយន្ត​នេះមាន​ប្រវែង ៣៧៦០មម, ទទឹង ១៦៦៥មម, កម្ពស់ ១៥០៥មម, ប្រវែងពីកង់មុខទៅកង់ក្រោយ ២៥២៥មម និង​កម្ពស់​ពីដី​ទៅបាតរថយន្ត ១៦០មម។ វាប្រើម៉ាស៊ីនចំណុះ ១,០លីត្រ ស៊ីឡាំង៣ ផលិតបានកម្លាំង ៦៧សេះ និងកម្លាំង​រមួល ៨៩ញ៉ូតុនម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់