• 2024-04-26 02:32:54
  • ហាងឆេងផលិតផល

នេះគឺជាតម្លៃឡាន Toyota Tacoma ឆ្នាំ 2024 ប្រភេទ TRD Off-road 4WD ពេលមកដល់ខ្មែរ! (វីដេអូ)

  • 2024-04-26 02:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាមគេហទំព័រ Auto US Direct ដែលជាអ្នកនាំចូលឡានពីសហរដ្ឋអាមេរិកដោយផ្ទាល់ បានបង្ហាញឲ្យឃើញពីតម្លៃឡានភីកអាប់ Toyota Tacoma ឆ្នាំ 2024 ប្រភេទ TRD Off-road 4WD ពេលមកដល់ខ្មែរ ដោយមានតម្លៃសរុប ខ្ទង់ $77,000 បូករួមទាំងថ្លៃពន្ធនាំចូលរួចស្រេច ផងដែរ។

សូមបញ្ជាក់ថា ភីកអាប់របស់ជប៉ុន ប្រភេទ TRD Off-road 4WD នេះ ​ប្រើម៉ាស៊ីនសាំង ចំណុះ 2.4L i-Force ទំហំ 4 ស៊ីឡាំង មានកម្លាំង 278 HP និង កម្លាំងរមួល 429 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គថ្មី ជាមួយ ប្រព័ន្ធកាប់ពីតាស់ប្រើភ្លើង Two-speed Transfer Case, ប្រព័ន្ធទប់លំនឹង Active Traction Control និង ប្រព័ន្ធ Limited-slip Differential ព្រមទាំងមុខងារចាក់សោរប៉ុង Center Locking Differential និង Electronic Locking Rear Differential ទៀតផង។

ពាក់ព័ន្ធជាមួយនឹងមុខងារ Off-road វិញ Tacoma ឆ្នាំ 2024 មានបំពាក់ប្រព័ន្ធទប់លំនឹងពេលចុះចំណោត Downhill Assist Control, ប្រព័ន្ធមើលផ្លូវមួយជុំឡាន Multi-Terrain Monitor, ប្រព័ន្ធគ្រប់គ្រងស្ថានភាពផ្លូវ Multi-Terrain Select System និង ប្រព័ន្ធ CRAWL Control ទៀតផង។

សូមទស្សនាវីដេអូលម្អិតខាងក្រោម​នេះ៖

មតិយោបល់