- 2023-08-16 04:35:48
- ហាងឆេងផលិតផល
កុំរំលងឱកាសដ៏ពិសេសនេះ! ទិញម៉ូតូអគ្គិសនី VOLTRA ទទួលបានការបញ្ចុះតម្លៃ ២០% រហូតដល់ថ្ងៃទី២០ ខែសីហា
- 2023-08-16 04:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំរំលងឱកាសដ៏ពិសេសនេះ! ទិញម៉ូតូអគ្គិសនី VOLTRA ទទួលបានការបញ្ចុះតម្លៃ ២០% រហូតដល់ថ្ងៃទី២០ ខែសីហា
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ក្រុមហ៊ុន VOLTRAថា ការឧបត្ថម្ភធន ២០% ក្នុងការទិញម៉ូតូអគ្គិសនី គឺអាចបន្តរហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ ដោយចំនួនមានកំណត់។
ភ្លើងបៃតងបើកហើយ ដូច្នេះកុំឱ្យឱកាសដ៏ល្អនេះរំលងផុតឱ្យសោះ។ អតិថិជន អាចកក់ទុក ឬទិញឥឡូវនេះនូវម៉ូតូអគ្គិសនី VOLTRA ដែលទទួលការបញ្ចុះតម្លៃពិសេស ២០% ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ លើសពីនេះ អតិថិជនក៏នឹងទទួលបានការធានា ២ឆ្នាំ លើប្រព័ន្ធអគ្គិសនី និងអាគុយ ព្រមទាំងការធានា ៥ឆ្នាំ លើដុំម៉ូទ័រកម្លាំង ២០០០វ៉ាត់ផងដែរ។
ការប្រើប្រាស់យានជំនិះអគ្គិសនីមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សគ្រប់គ្នា។ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Voltra លោក Yann Vaudin បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ម៉ូតូ ១,៨ លានគ្រឿងកំពុងចរាចរក្នុងរាជធានីភ្នំពេញ។ ការផ្លាស់ប្តូរមកប្រើម៉ូតូអគ្គិសនីត្រឹមតែ ១០ម៉ឺនគ្រឿងប៉ុណ្ណោះ នឹងអាចកាត់បន្ថយឧស្ម័នកាបូនចំនួន ១៥ម៉ឺនតោនក្នុងមួយឆ្នាំនៅក្នុងទីក្រុងនេះ ដែលស្មើនឹងការដាំដើមឈើជាង ៧០ម៉ឺនដើមក្នុងមួយឆ្នាំ។ «ខ្យល់អាកាសរបស់យើងនឹងកាន់តែស្អាត ហើយសុខភាពរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរ»។
ស្ថាបនិក Voltra បានលើកឡើងទៀតថា បើគិតពីសេដ្ឋកិច្ចយូរអង្វែងវិញ ការប្រើប្រាស់ម៉ូតូអគ្គិសនីមានតម្លៃថោកជាងម៉ូតូសាំង ១០ ដង ដូច្នេះវានឹងបង្កើនលទ្ធភាពទិញរបស់អ្នកប្រើប្រាស់។ ដោយប្រើម៉ូតូអគ្គិសនី ផលចំណេញជាមធ្យមនៃការវិនិយោគគឺត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ក្រោយមក វាក៏នឹងបង្កើតការងាររាប់ម៉ឺនកន្លែង សូម្បីតែជាងជួសជុលផ្លូវតូចក៏នឹងទទួលបានអត្ថប្រយោជន៍ដែរ ព្រោះពួកគេនឹងត្រូវរៀនពីរបៀបជួសជុល ដើម្បីសម្របទៅនឹងទីផ្សារ៕