• 2022-02-04 06:54:29
  • ព័ត៌មាន

អ្នកផលិតវីដេអូផុស YouTube ស្រុកខ្មែរនឹងអាចរកលុយបានវិញឆាប់ៗនេះ

  • 2022-02-04 06:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកកិច្ចប្រជុំពិភាក្សា «អំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ» ដែលមិនចុះបញ្ជីហើយកំពុងរកចំណូលពីអ្នកប្រើប្រាស់នៅកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២០ កន្លងទៅ មកទល់ពេលនេះកិច្ចប្រជុំពិភាក្សាចេញលទ្ធផលជាផ្លែផ្កា។

កម្ពុជា នឹងអនុវត្តការយកអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ជាដើម ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២ តទៅ ចំពោះ YouTube ក៏ស្ថិតក្នុងចំណោមនោះដែរ។ ដូចនេះ អ្នកផលិត ឬ Content Creator ជាវីដេអូគ្រប់ទម្រង់ផ្សេងៗដែលព្យាយាមផលិតនិងបង្កើតដោយខ្លូនឯង នឹងអាចរកលុយវិញតាមរយៈ Ads ព្រមទាំងទទួលបាននូវកាដូជាច្រើនទៀតក្នុងភាពជាដៃគូ Partnership Program ។

លោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារបង្ហើបថា៖ "ការប្រមូលពន្ធលើទំនិញនិងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនេះ មានសក្តានុពលក្នុងការបង្កើនចំណូលចូលជាតិបន្ថែមទៀត។ ក្រៅពីបានចំណូលបន្ថែមចូលជាតិហើយនោះ ក៏ជាការអនុវត្តមួយឱ្យស្មើភាពគ្នារវាងអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកដែលមានមូលដ្ឋាននៅស្រុកផងដែរ ព្រោះកន្លងមក ក្រុមហ៊ុនទាំងនោះមិនបង់ពន្ធលើប្រាក់ចំណូល និង VATនៅកម្ពុជាទេ។"

ជម្រាបជូនដែរថា ជុំវិញបញ្ហានេះ កាលពីថ្ងៃចន្ទទី ៣០ ខែសីហា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានជួបសំណេះសំណាលជាមួយផ លិតករមាតិកាឌីជីថលច្រើនជាង ៥០ រូប​ដូចជា៖ អ្នកអភិវឌ្ឍមាតិកាឌីជីថល (Digital Media Creators), Vlogger (ឬ Youtuber), សិល្បៈករចម្រៀង (Digital Singers), សិល្បករឌីជីថល (Digital Artist), បុគ្គលមានឥទ្ធិពល (Influencers), ផលិតករភាពយន្ត (Filmmakers), ផលិតករតន្រ្តី (Music Producers) និងគំនូរជីវចលឌីជីថល (Digital Animation) ដើម្បីលើកទឹកចិត្តដល់ការ ផលិតមាតិកាឌីជីថលនៅកម្ពុជា ដែលមានសក្តានុពលគាំទ្រ ដល់ការការបង្កើតនូវធុរកិច្ចថ្មីឌីជីថលនិងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

-ក្រសួងប្រៃសណីយ៍ត្រៀមថវិកា ១០ មុឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ Creator ផលិត Content អប់រំ

អត្ថបទ៖ រក្សា

មតិយោបល់