- 2022-01-26 08:47:48
- ព័ត៌មាន
ពន្ធដារ ទុកពេលឲ្យឈ្វេងយល់សិន មុនយកពន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើមខែមេសានេះ
- 2022-01-26 08:47:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពន្ធដារ ទុកពេលឲ្យឈ្វេងយល់សិន មុនយកពន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើមខែមេសានេះ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពន្យាពេលលើការអនុវត្តអាករលើតម្លៃបន្ថែម( VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce) ដើម្បីទុកពេលវេលាដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ សម្រាប់ត្រៀមខ្លួនចូលរួមអនុវត្តឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់មុននឹងអនុវត្ត។
លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងកម្មវិធី ពន្ធដារកម្ពុជា “ស្តីពីអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក” «តាមពិតការអនុវត្តពន្ធលើតម្លៃបន្ថែមសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ត្រូវចាប់ផ្ដើមនៅថ្ងៃទី ១ ខែមករាឆ្នាំ២០២២ ប៉ុន្ដែតាមការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបអគ្គនាយកដ្ឋានពន្ធដារចេញសេចក្ដីប្រកាសថា ការអនុវត្តយកពន្ធនេះនឹងចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ តទៅ។»
លោកបន្ថែមទៀតថា អ្នកផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិច ឬក៏សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចចូលមកកម្ពុជាដែលមានផលរបរចាប់ពី ២៥០ លានរៀល (ប្រមាណ៦២,៥០០ដុល្លារ គិតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ ត្រូវរួសរាន់ចុះបញ្ជីលើអាករតម្លៃបន្ថែមឲ្យបានមុនថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ។
លោកក៏បានបញ្ជាក់ថា អ្នកជាប់ពន្ធលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមឲ្យបានទាន់ពេលវេលា បើករណីអ្នកជាប់ពន្ធមិនគោរពតាមបទបញ្ញប្បត្តិនឹងត្រូវទទួលរងការពិន័យជាធរមាន។
រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងពន្ធតម្លៃបន្ថែមទំនិញអាហារជាមូលដ្ឋានរបស់ប្រជាពលរដ្ឋសម្រាប់រយៈពេល ២ ឆ្នាំដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មានដូចជា៖
១. សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោក ក្របី ពពែ ចៀម ជ្រូក មាន់ ទា ។ ទោះបីមានក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ ២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ ៣. ត្រីទឹកសាបនិងត្រឹទឹកប្រៃ រួមទាំង បង្កង បង្កា កំពឹស និងសិប្បិជាតិគ្រប់ប្រភេទទោះបីមានក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ ៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្កគ្រាប់ ៥. អំបិលគ្រប់ប្រភេទ និង ៦. ទឹកត្រីទឹកស៊ីអ៊ីវគ្រប់ប្រភេទ។
រំឮកផងដែរថា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានប្រកាសអនុម័តដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកាលពីថ្ងៃទី ២ ខែវិច្ឆិការឆ្នាំ ២០១៩ បើចង់អានច្បាប់នេះបន្ថែម អាចរកបានដោយចុចទីនេះ ៕