• 2017-07-26 02:11:42
  • ចំណេះដឹង

ចំណុច​ខុស​គ្នា​រវាង​ ​SSD​ ​និង​ ​HDD​ ​ដែល​​គ្រប់​គ្នា​គួរ​តែ​ស្គាល់

  • 2017-07-26 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SSD (Solid-State Drive) និង​ ​HDD (Hard Disk Drive) ជា​ប្រភេទ​អង្គ​ផ្ទុក​ទិន្នន័យ​សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ។ SSD​ ​ជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ ​ដែល​មាន​ការ​និយម​ប្រើប្រាស់​ច្រើន​នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​ ​HDD​ ​ជា​បច្ចេកវិទ្យា​ចាស់​ ​ប៉ុន្តែ​ក៏​នៅ​មាន​ការ​ប្រើប្រាស់​ច្រើន​ផង​ដែរ។​ ​ចង់​យល់​ច្បាស់​ពី​លក្ខណៈសម្បត្តិ​ ​និង​ភាព​ខុស​គ្នា​នៃ​អង្គ​ផ្ទុក​ទិន្នន័យ​ទាំង​នេះ​ ​ចូល​មើល​ខាង​ក្រោម​ ​៖

  • គុណសម្បត្តិ​ ​និង​គុណវិបត្តិ​

ទាំង​ ​SSD​ ​និងHDD មាន​តួនាទី​ដូចគ្នា​សម្រាប់​ ​boot system និង​រក្សា​ទុក​កម្មវិធី​ ​ឬ​ឯកសារ​ផ្សេងៗ​ ​ប៉ុន្តែ​ទាំងពីរ​ប្រភេទ​នេះ​ ​មាន​សមត្ថភាព​ខុស​គ្នា​បន្តិច​ ​លើ​មុខងារ​មួយ​ចំនួន។

  • តម្លៃ

SSD មាន​តម្លៃ​ថ្លៃ​ជាង​ ​HDD ដោយសារ​វា​ជា​ជំនាន់​ថ្មី​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់​សម័យ​សម្រាប់​ផលិត ខណៈ​ ​HDD ប្រើប្រាស់​បច្ចេកវិទ្យា​ចាស់​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង។

  • ទំហំ

SSD អាច​មាន​ដល់​ទៅ ទំហំ 4TB​ ​ប៉ុន្តែ​កម្រ​មាន​ ​ព្រោះ​តម្លៃ​ថ្លៃ។ អ្នក​អាច​ប្រើប្រាស់​ ​៥០០GB ទៅ​ ​១TB សម្រាប់​ប្រើប្រាស់​ទូទៅ​ ប៉ុន្តែ​សម្រាប់​អ្នក​កាត់ត​វីដេអូ​ ​ឬ​រក្សា​ទិន្នន័យ​ធំៗ​ប្រហែល​អាច​នឹង​ប្រើប្រាស់​ ​១TB​ ​ទៅ ៤TB។ អ្នក​ក៏​អាច​ប្រើ Cloud Storage ជំនួយ​ផង​ដែរ ប៉ុន្តែ​មិន​បាន​ច្រើន​នោះ​ទេ​។

  • ល្បឿន

SSD​ ​មាន​ល្បឿន​លឿន​ទាំង​ការ​ចម្លង​ទិន្នន័យ​ចេញ​ ​ឬ​ចូល​ ​និង​ជា​ពិសេស​អាច​ ​boot​ ​កុំព្យូទ័រ​ទាំង​ ​Mac​ ​និង​ ​Windows​ ​បាន​លឿន​ជាង​ ​HDD​ ​ទ្វេដង។

  • Fragmentation

HDD ដំណើរការ​ល្អ​ជាមួយ​ទិន្នន័យ​ធំៗ​ ​ព្រោះ​វា​មាន​ដុំ​ថាស​វិល​ដើម្បី​ចម្លង​ចេញ​ចូល​ទិន្នន័យ​ ​ដែល​គេ​កំណត់​ថា​ឃ្លាំង​រក្សា​ទុក​ទិន្នន័យ​ ​ឬ​ភាសា​បច្ចេកទេស​ហៅថា​ ​Fragement។ គុណវិបត្តិ​របស់​ ​Fragement​ ​គឺ​ជួន​កាល​ទិន្នន័យ​ ​និង​រត់​រញ៉េរញ៉ៃ​ពេញ​ឃ្លាំង​ទិន្នន័យ​នេះ​ ​ខណៈ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ ​HDD​ ​មាន​ដំណើរការ​យឺត។ ដោយ​ឡែក​ ​SSD មិន​អាច​មាន​បញ្ហា​នេះ​ទេ ដោយសារ​គ្មាន​ដុំ​ថាស មាន​ន័យ​ថា ទិន្នន័យ​អាច​រក្សា​ទុក​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឲ្យ​វា​មាន​ល្បឿន​លឿន​។

  • ការ​ប្រើប្រាស់​យូរ​អង្វែង​

SSD មិន​មាន​ផ្នែក​ណា​មួយ​មាន​ចលនា​នោះ​ទេ ដែល​អាច​រក្សា​ទុក​ឯកសារ​បាន​ល្អ​ ​និង​មាន​សុវត្ថិភាព​ ​ទោះ​បី​កុំព្យូទ័រ​រង្គើ ឬ​ធ្លាក់ (មិន​ធ្លាក់​ខ្លាំង​) កំឡុង​ពេល​ដំណើរការ​ក៏​ដោយ​។ ប៉ុន្តែ​សម្រាប់​ ​HDD​ ​គឺ​នឹង​បញ្ឈប់​ ​Heads (ទ្រនិច) ពី​ការ read/write ពេល​ប្រព័ន្ធ​បិទ ប៉ុន្តែ​វា​នៅ​ក្បែរ​នឹង disk platter (ដុំ​ថាស​ក្នុង HDD) ដែល​ងាយ​នឹង​គាំង​ពេល​ធ្លាក់​។

  • នៅ​មាន​ប្រើប្រាស់​

HDD ប្រើប្រាស់​ច្រើន​លើ ប្រព័ន្ធ​ចាស់ ហើយ​អស់​ថវិកា​តិច ប៉ុន្តែ​សម្រាប់ PC ជំនាន់​ថ្មីៗ មាន​ប្រើប្រាស់​ SSD ច្រើន ។ ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Toshiba, Seagate, Samsung និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត នៅ​បន្ត​ប្រើប្រាស់ HDD សម្រាប់ PC របស់​ខ្លួន ដោយ​មិន​ប្រើប្រាស់ SSD ទាំង​ស្រុង​នោះ​ទេ​។

  • កត្តា​រូបរាង​

ដោយសារ HDD ពឹង​លើ spinning platters (ដុំ​ថាស​វិល​) ដូច្នេះ​វា​ពិបាក​នឹង​ផលិត​ឲ្យ​មាន​ទំហំ​តូច ទៅ​តាម​កម្រាស់​ស្ដើង​នៃ​ ​Laptop ស៊េរី​ថ្មីៗ ខណៈ SSD អាច​ផលិត ហើយ​សម្រប​ខ្លួន​បាន​តាម Laptop ស៊េរី​ចុង​ក្រោយ​។

  • Noise

HDD មាន​សំឡេង​រំខាន ពេល ដុំ​ថាស​វិល ដើម្បី read/write ទិន្នន័យ ខណៈ SSD គ្មាន​សំឡេង​រំខាន​នោះ​ទេ​។

  • Power

SSD ដំណើរការ​ល្អ ហើយ​មិន​សូវ​ស៊ី​ភ្លើង​ខ្លាំង​នោះ​ទេ ដោយសារ​វា​គ្មាន​ដុំ​ថាស​វិល ដែល​អាច​ចំណេញ​ថ្ម។

ដូច​នេះ​សម្រាប់​ការ​ជ្រើសរើស​ ​បើ​អ្នក​មាន​ថវិកា​គ្រប់គ្រាន់​ ​អ្នក​គួរ​ប្រើប្រាស់​ ​SSD ដែល​មាន​ដំណើរការ​លឿន​ ​ខណៈ​ ​HDD មាន​តម្លៃ​ទាប​ ​ហើយ​អាច​ទិញ​បាន​ទំហំ​ធំ​ជាង​ ​SSD ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នា។ បើ​និយាយ​ឲ្យ​ខ្លី​ ​ប្រសិន​ទំហំ​ជា​អ្វី​ដែល​អ្នក​ផ្ដោត​ខ្លាំង​ ​ដូច្នេះ​គួរ​ជ្រើសរើស​ ​HDD​ ​ប៉ុន្តែ​តែ​បើ​អ្នក​ផ្ដោត​ខ្លាំង​លើ​ល្បឿន អ្នក​គួរ​ប្រើប្រាស់​ ​SSD៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ pcmag ប្រែសម្រួល ​៖ ប៊ុន ធឿន

មតិយោបល់