• 2021-12-02 02:48:56
  • ផលិតផលថ្មី

ចេញហើយតម្លៃ Mazda CX-5 ឆ្នាំ២០២២ គឺធូរថ្លៃជាងស៊េរីឆ្នាំ២០២១ទៀត

  • 2021-12-02 02:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda បាន​បញ្ចេញ​តម្លៃ​រថយន្ត Mazda CX-5 ឆ្នាំ​២០២២ ដោយគ្រប់ option គឺសុទ្ធតែ​ប្រើ​ប៉ុង២ទាំងអស់ ក្នុងនោះ option ទាបជាងគេ មានតម្លៃ ២៥ ៩០០ដុល្លារ ពោលគឺ​ធូរថ្លៃជាង ៨៧០ដុល្លារ បើប្រៀបធៀបនឹង​តម្លៃ Mazda CX-5 ឆ្នាំ​២០២១ ប៉ុង២។

CX-5 ស៊េរីថ្មីនេះ ត្រូវបាន​ឌីហ្សាញ​ជារូបរាង​ប្រចាំ​ត្រកូលហៅថា KODO ជំនាន់​ចុងក្រោយ​បង្អស់​របស់ Mazda ដោយ​មានការកែច្នៃនៅកាងខាងមុខ និង​ប៉ាណាសំណាញ់ three-dimensional texture។

រថយន្ត​នេះ ត្រូវបាន​ផលិតឡើង​ដោយមាន​ option ជាច្រើន​ ក្នុងនោះ​សម្រាប់ option ទីមួយគឺ CX-5 2.5 S បំពាក់​ចង្កៀង LED កង់ alloy ទំហំ ១៧អ៉ីញ ផ្លិត​បក់ទឹក​អូតូ​ពេលមាន​ភ្លៀងធ្លាក់ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៉ីញ ដៃចង្កូតស្បែក ប្រព័ន្ធ Speaker ៤គ្រាប់ និង​កៅអី​កម្រាល​ខ្មៅ។

ចំណែក option ទី២ CX-5 2.5 S Select ដែលមាន​តម្លៃ២៧ ៩០០ដុល្លារ បាន​បន្ថែមនូវកៅអីពូកស្បែកពិសេស (leatherette) កញ្ចក់មើលក្រោយ (rear privacy glass) និង​ប្រព័ន្ធ​ត្រជាក់អូតូ។ អតិថិជិន ក៏​អាច​កុម្មង់​បន្ថែម​ទៀត​ដូចជា កម្តៅកៅអីពូកខាងមុខ កៅអីចុច និង​ប្រព័ន្ធ Speaker ៦គ្រាប់។

សម្រាប់​ CX-5 S Preferred ដែល​ជា option ទី៣ តម្លៃ ២៩ ១៦០ដុល្លារ គឺ​បន្ថែម​ជាមួយនឹង​ដំបូលកញ្ចក់ moonroof និង​មុខងារបើកទ្វារក្រោយដោយប្រើជើង​គ្រវី ឬចុចតេឡេ។​ អតិថិជន អាច​កុម្មង់បន្ថែមនូវ​កៅអី​ចុច​សម្រាប់​កៅអី​អ្នកដំណើរខាងក្រោយ និង​កញ្ចក់មើលក្រោយ​ការពារ​មិនឱ្យ​ចាំង​ភ្លើងហ្វា (auto-dimming rearview mirror)។

លើសពីនេះ ចំពោះ option ទី៤ គឺ CX-5 2.5 S Premium ដែលមាន​តម្លៃ ៣២ ៣១០ដុល្លារ គឺ​បំពាក់​បន្ថែម​ជាមួយអំពូល LED daytime running light និងកង់​ទំហំ ១៩អ៉ីញ ប្រព័ន្ធ speaker Bose audio ១០គ្រាប់ វិទ្យុផ្កាយរណប SiriusXM, មុងារ paddle Shifter និង​កុងទ័រឌីជីថល ៧អ៉ីញ។

សូម​បញ្ជាក់​ថា ការប្រើឈ្មោះ CX-5 2.5 គឺសំដៅលើម៉ាស៊ីនស៊ីឡាំង៤ ចំណុះ ២,៥លីត្រ ដែល​ផលិត​បាន​កម្លាំង ១៨៧សេះ និង​កម្លាំងរមួល ២៥២ញូ៊វតុនម៉ែត្រ។ វា​ក៏មានជម្រើសម៉ាស៊ីនទាក់បូផងដែរដែលជា option ទី៥ ឈ្មោះថា CX-5 2.5 Turbo ចំណុះ ២,៥លីត្រ ផលិត​បាន​កម្លាំង ២៥៦សេះ និងកម្លាំងរមួល ៤៣៤ញូ៊វតុនម៉ែត្រ ជាមួយនឹង​តម្លៃ ៣៦ ៤០០ដុល្លារ និង option ទី៦ CX-5 2.5 Turbo Signature តម្លៃ ៣៨ ៦៥០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់