/619315acd8a43_1637029260_medium.jpg)
- 2021-11-16 02:26:48
- ផលិតផលថ្មី
Mazda ចេញម៉ូដែលថ្មី CX-50 តម្លៃអាចចូលខ្ទង់ ៣ម៉ឺនដុល្លារ ត្រៀមប្រជែង CR-V និង RAV4
- 2021-11-16 02:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ចេញម៉ូដែលថ្មី CX-50 តម្លៃអាចចូលខ្ទង់ ៣ម៉ឺនដុល្លារ ត្រៀមប្រជែង CR-V និង RAV4
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda ទើបតែបានបង្ហាញនូវរថយន្តម៉ូដែលថ្មីរបស់ខ្លួនជាប្រភេទ crossover SUV គឺម៉ូដែល CX-50 ដែលខ្ចីរូបរាងពី CX-5 ដើម្បីត្រៀមប្រជែងនឹងរថយន្តប្រភេទដូចគ្នានេះដូចជា Honda CR-V និង Toyota RAV4 ជាដើម។
រថយន្ត Mazda CX-50 ប្រើម៉ាស៊ីន Skyactiv-G ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨៧សេះ និងកម្លាំងរមួល ២៥២ញូ៊វតុនម៉ែត្រ។ វាក៏មានជម្រើសម៉ាស៊ីន Skyactiv-G 2.5 Turbo ផលិតបានកម្លាំង ២៥០សេះ និងកម្លាំងរមួល ៤៣៤ញូ៊វតុនម៉ែត្រផងដែរ។
រថយន្តម៉ូដែលថ្មីនេះ ត្រូវបានបំពាក់បច្ចេកវិទ្យាប៉ុង២ i-Activ និងប្រព័ន្ធ Intelligent Drive Master ដែលជួយសម្រួលដល់ការបើកបរ ក្នុងស្ថានភាពផ្លូវផ្សេងៗដែលអាចដាក់ម៉ូដបានដូចជា normal, sport, towing និង off-road។
ចំពោះការឌីហ្សាញផ្នែកខាងក្នុងរថយន្ត CX-50 មិនខុសពីរថយន្ត Mazda ទូទៅនោះទេ ដូចជា ដៃចង្កូត កុងទ័រឌីជីថល និងមានអេក្រង់ដាក់ជាប់នៅលើតាប្លូ នៅចំកណ្តាល និងមានដៃទ្វាស្បែក និងពូកស្បែក ព្រមទាំងមានជម្រើសដំបូលកញ្ចក់ (sunroof) បា៉រ៉ាណូមិកផងដែរ។
Mazda គ្រោងនឹងផលិតរថយន្តនេះ និងចេញលក់នៅឆ្នាំ២០២២ ដោយតម្លៃគេប៉ាន់ស្មានថា នឹងខ្ពស់ជាង CX-5 ដែលមានតម្លៃប្រមាណ ២៧ ០០០ដុល្លារ ដូច្នេះ CX-50 អាចនឹងចូលខ្ទង់ ៣ម៉ឺនដុល្លារ៕