• 2021-04-05 06:36:29
  • ព័ត៌មាន

ក្តៅៗ! Toyota ប្រកាសចេញឡានស្ព័រ GR 86 ថ្មី តម្លៃក្រោម ៣ម៉ឺនដុល្លារ

  • 2021-04-05 06:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត BRZ ជំនាន់ទី២ កាលពីខែវិច្ឆិការួចមក ឥឡូវនេះក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR 86 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការដែរហើយ។

ថ្វីបើរថយន្តទាំងពីរត្រូវបានសហការណ៍គ្នាផលិតរវាង Toyota និង Subaru មែន ប៉ុន្តែ រថយន្ត GR 86 ឆ្នាំ២០២២ ក៏មានការឌីហ្សាញខុសប្លែកពីគ្នាខ្លះៗផងដែរ ជាពិសេសគឺប៉ាណាមុខ និងចង្កៀងមុខ LED របស់វាតែម្តង។ មិនតែប៉ុណ្ណោះ Toyota បានអះអាងថា ខ្លួនបានកែសម្រួលកាប៊ីនខាងក្នុងរបស់ GR 86 ធ្វើឲ្យវាផ្តោតខ្លាំងលើការបើកបរ ដោយការដាក់អេក្រង់កម្សាន្តនៅខាងក្រោម មិនឲ្យបាំង ឬពិបាកមើលផ្លូវឡើយ។

រថយន្ត Toyota GR 86 ឆ្នាំ២០២២ មានទម្ងន់ខ្លួន ១ ២៧០គីឡូក្រាម ដែលផ្តល់នូវការបើកបរយ៉ាងប្រសើរ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣២សេះ និងកម្លាំងបង្វិល ២៥០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ឬលេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់ក្រោយ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣វិនាទី។ ចំពោះប្រភេទលេខអូតូ វានឹងបំពាក់បច្ចេកវិទ្យា EyeSight Driver Assist Technology របស់ Subaru។

គួរឲ្យដឹងថា រថយន្ត Toyota GR 86 ឆ្នាំ២០២២ នឹងត្រូវចេញលក់ជាមួយរថយន្ត Subaru BRZ ថ្មី នៅក្នុងប្រទេសជប៉ុន នាប៉ុន្មានខែខាងមុខនេះ។ បន្ទាប់មក នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ វានឹងចេញលក់នៅសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពីជិត ៣០ ០០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់