- 2021-12-28 04:37:39
- គន្លឹះ
ដឹងអត់Bookmarkប្រើរាល់ថ្ងៃ អាចចែករំលែកឱ្យអ្នកដទៃ ឬBackupទុកក៏បានជៀសវាងច្រលំដៃលុប
- 2021-12-28 04:37:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់Bookmarkប្រើរាល់ថ្ងៃ អាចចែករំលែកឱ្យអ្នកដទៃ ឬBackupទុកក៏បានជៀសវាងច្រលំដៃលុប
ចន្លោះមិនឃើញ
ការ Bookmark គេហទំព័រផ្សេងជាមធ្យោបាយផ្លូវកាត់មួយ អាចចូលទៅកាន់គេហទំព័ររឹតតែលឿន ដោយគ្រាន់តែចុចលើរូបតំណាងប៉ុណ្ណោះ។ ហើយអ្នកក៏អាចចែករំលែក Bookmark ទាំងនោះទៅកាន់អ្នកដទៃ ឬ Backup វាទុក ជៀសវាងច្រលំដៃលុប Folder ណាមួយ។
របៀបចែករំលែក Bookmark ទៅកាន់ឱ្យអ្នកផ្សេងប្រើប្រាស់ ឬ Backup ទុក
ចុចលើ More Option > Export Bookmarks > រក្សា file នៅកន្លែងណាមួយ បន្ទាប់មក Copy ឬផ្ញើទៅមនុស្ស ដែលអ្នកចង់ចែករំលែក Bookmark ឬ Backup វាទុក
ងាកមកកុំព្យូទ័រផ្សេងទៀត ដែលទទួល Bookmark file
ដើម្បីបញ្ចូល Bookmark ទៅក្នុងកម្មវិធី Chrome សូមចូលទៅកាន់ កម្មវិធី Chrome > More Option > Bookmarks > Bookmark manager ដូចលំនាំខាងលើ
ចុចលើ More Option > Import Bookmarks > ស្វែងរក Bookmark file ដែលអ្នកទទួលបាន ឬបានរក្សាទុក ជាការស្រេច។
បន្ទាប់មក អ្នកនឹងទទួលបានរាល់ Bookmark ផ្សេងៗដូចទៅនឹង កុំព្យូទ័រម្ខាងទៀតដែលបានចែករំលែកមក៕