• 2024-04-01 07:28:53
  • ព័ត៌មាន

Metfone Stars ជាសក្ខីភាពដ៏ជាក់ស្តែងរបស់ ក្រុមហ៊ុន Metfone ដែលនាំអ្នកឈានចាប់ក្តីស្រមៃឱ្យក្លាយជាការពិត ក្នុងឱកាសអបអរខួប 15ឆ្នាំ ដ៏គួរឱ្យភ្ញាក់ផ្អើល!

  • 2024-04-01 07:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល 15 ឆ្នាំមកនេះ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា តែងតែភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជាឱ្យ "កាន់តែជិតស្និទ្ធ" ដោយផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលធ្វើឱ្យភ្ជាប់ទំនាក់ទំនងកាន់តែស្រួលជាងមុន មិនថានៅឆ្ងាយពីគ្នាកម្រិតណា និងជួយជំរុញឱ្យយើងមានក្តីសុបិនកាន់តែ​ធំជាងមុន មិនថាមានឧបសគ្គបែបណាក៏ដោយ។

ឆ្នាំនេះ មិត្តហ្វូនបានប្រារព្ធខួបលើកទី 15 របស់ខ្លួន ក្រោមយុទ្ធនាការដ៏ទាក់ទាញនៃ “បច្ចេកវិទ្យាដែលយល់ចិត្តអ្នក” មិត្តហ្វូនតែងតែប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងនាមជា 'មិត្ត' ដែលតែងតែគិតគូរដល់អតិថិជន ហើយនាំមកនូវសេវាកម្ម និងបទពិសោធន៍ក្នុងការរស់នៅកាន់តែប្រសើរតាមរយៈបច្ចេកវិទ្យា។

អ្នកប្រហែលជាបានឃើញការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូធំ ក៏ដូចស្លាកនៅលើបង្គោលភ្លើង ហើយអ្នកប្រាកដជាឆ្ងល់ថា «តើបច្ចេកវិទ្យាជំរុញឱ្យក្តីសុបិនរបស់ខ្ញុំក្លាយជាការពិតយ៉ាងដូចម្តេច?» នៅពេលនេះមិត្តហ្វូន នាំមកជូននៅកម្មវិធីប្រកួតទេពកោសល្យតាមរយៈអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ «Metfone Stars»​ ​ដែលជាកិច្ចសហការដ៏ធំមួយ រវាងក្រុមហ៊ុន Metfone និងក្រុមហ៊ុនបណ្តាញសង្គមដ៏មានប្រជាប្រិយភាព TikTok ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រ និងអភិវឌ្ឍជំនាញអ្នកផលិតមាតិកាវីដេអូ និងជំរុញអ្នកមានទេពកោសល្យ ឱ្យសម្រេចនូវក្តីស្រមៃរបស់ពួកគេ នៅលើវិស័យអ្នកផលិតមាតិកាវីដេអូដ៏មានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។​

កម្មវិធីនេះ នឹងត្រៀមខ្លួនទទួលស្វាគមន៍អ្នកបង្កើតមាតិកាវីដេអូទាំងអស់ រួមមានអ្នកផលិតវីដេអូខ្លីៗ អ្នករាំ ច្រៀង អ្នកកំប្លែង សម្រស់ មេចុងភៅ អ្នកធ្វើវីដេអូពីការធ្វើដំណើរកម្សាន្ត ឬណែនាំពីម្ហូបអាហារឆ្ងាញ់ៗ និងអ្នកផលិតវីដេអូកម្សាន្ត និងអប់រំផ្សេងៗជាច្រើនទៀត គឺអាចចូលរួមប្រកួតក្នុងលក្ខខណ្ឌដូចៗគ្នា ដើម្បីមានឱកាសបង្ហាញពីស្នាដៃប្រកបដោយភាពច្នៃប្រឌិត​ និងមានទាក់ទាញ ឱ្យកាន់តែមានការគាំទ្រ និងមានភាពល្បីល្បាញជាមួយកម្មវិធី Metfone Stars ។ របៀបដាក់ពាក្យចូលរួមប្រកួត៖

1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok ។

2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក។

3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ៖  https://bit.ly/3VbqmlK   យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពល្បីល្បាញទូទាំងប្រទេស៕

 

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់