- 2024-04-24 03:08:26
- គន្លឹះ
ពេលស្ថិតក្នុងស្ថានភាពទាំងនេះ ទើបដឹងថា ហ្វ្រាំងដៃសំខាន់ប៉ុនណា!
- 2024-04-24 03:08:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្ថិតក្នុងស្ថានភាពទាំងនេះ ទើបដឹងថា ហ្វ្រាំងដៃសំខាន់ប៉ុនណា!
ចន្លោះមិនឃើញ
អ្នកបើកបររថយន្តមួយចំនួន ប្រហែលមិនសូវចាប់អារម្មណ៍ប្រើប្រាស់ហ្រ្វាំងដៃនោះទេ ដោយយល់ថា វាមិនមានអ្វីសំខាន់ឡើយ។ ការពិតទៅ ប្រសិនបើយើងគ្រាន់តែបើកបរធម្មតា នោះយើងនឹងមិនប្រើប្រាស់វាឡើយ ប៉ុន្តែនៅពេលដែលជួបស្ថានភាព ឬហេតុការណ៍ដូចខាងក្រោមនេះ ទើបដឹងថា ហ្វ្រាំងដៃមានសារៈសំខាន់ខ្លាំងប៉ុនណា។
១. ប្រើប្រាស់នៅពេលចតលើផ្លូវទួល៖ នៅពេលលោកអ្នកចតរថយន្តលើផ្លូវទួល ជម្រាល ឬចំណោត ហើយបើគ្រាន់តែដាក់ចង្កឹះលេខអក្សរ P គឺមិនគ្រប់គ្រាន់ឡើយ គឺវានឹងធ្វើឱ្យប្រអប់លេខប្រឹងទប់ដើម្បីកុំឱ្យរអិល ដូច្នេះ បើកដាក់ហ្វ្រាំងដៃជំនួយ គឺអាចដោះស្រាយបញ្ហានេះបាន។
២. ប្រើក្នុងពេលមានករណីអាសន្ន៖ ពេលបើករថយន្តសុខៗស្រាប់តែមានបញ្ហាហ្វ្រាំងជើង ដូចជាជាន់ហ្វ្រាំងមិនស៊ី ឬដាច់ហ្រ្វាំងជាដើម គឺលោកអ្នកអាចប្រើប្រាស់ហ្វ្រាំងដៃជំនួស ដើម្បីជួយបន្ថយល្បឿនរថយន្ត។ ក្នុងករណីនេះ ក៏គប្បីប្តូរចង្កឹះលេខពីអក្សរ D មកលេខ2 ឬអក្សរ L ផងដែរ។
៣. ពេលឈប់ស្តុបភ្លើងក្រហម៖ បើលោកអ្នកមិនចង់ជាន់ហ្វ្រាំងយូរខ្លាចចុកជើង គឺអាចប្រើប្រាស់ហ្វ្រាំងដៃនេះបាន។
៤. ពេលឡើងចំណោត៖ ប្រសិនបើលោកអ្នកកំពុងបើកឡើងចំណោត ឬទួលដែលមានការកកស្ទះ លោកអ្នកអាចប្រើប្រាស់ហ្វ្រាំងដៃជំនួយ ដើម្បីកុំឱ្យកង់រថយន្តទួងរអិលមកក្រោយ ពេលជាន់ហ្គែទៅមុខ៕