• 2024-03-27 04:04:40
  • ព័ត៌មាន

មិនដឹងចូលចុះអត់ទេ! VinFast គ្រោងយក​រថយន្តអគ្គិសនី​ បញ្រ្ចៀតចូលទីផ្សារប្រទេសថៃ

  • 2024-03-27 04:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនវៀតណាម VinFast បាន​ប្រកាស​កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ថា ខ្លួន​គ្រោង​លក់​រថយន្តអគ្គិសនី​របស់ខ្លួននៅប្រទេសថៃ នៅក្នុងរយៈពេលលលល២ខែទៀត ខណៈ​ក្រុមហ៊ុននេះ​បាន​រឹតចំណង​ជាមួយ​ហាង​លក់រថយន្ត​នានា ដើម្បី​ត្រៀមបើក Showroom រួចជាស្រេច។ នេះបើតាមការបញ្ជាក់លោកស្រី Vu Dang Yen Hang ប្រធានមន្រ្តី​ប្រតិបត្តិរបស់ VinFast Thailand។

ចំពោះ​ការលក់​រថយន្តអគ្គិសនី​នៅក្នុងប្រទេសថៃ ជាដំបូង ក្រុមហ៊ុន VinFast នឹងពឹងផ្អែកទៅលើក្រុមហ៊ុន​ដំឡើងស្ថានីយសាកភ្លើង​ដែលមាន​ស្រាប់ក្នុងប្រទេសនេះ។ ប៉ុន្តែក្នុងផែនការរយៈពេលវែង VinFast នឹង​សង់ស្ថានីយសាកភ្លើង​ខ្លួនឯងតែម្តង ដោយសហការជាមួយក្រុមហ៊ុន V-Green។

គួរដឹងថា V-Green គ្រោង​ចំណាយ ៤០៤លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំក្រោយ​ ដើម្បីសង់ស្ថានីយសាកភ្លើង​សម្រាប់រថយន្ត VinFast ក្នុងប្រទេសជាច្រើន ពោលគឺ​វា​នឹងជួយជំរុញ​ដល់​ការលក់​រថយន្តរបស់​ខ្លួន ខណៈក្រុមហ៊ុនវៀតណាម​មួយនេះ មានគោលដៅ​លក់រថយន្តក្នុងទីផ្សារ ៥០ប្រទេសនៅទូទាំងពិភពលោក ត្រឹមចុងឆ្នាំ​២០២៤នេះ។

ក្នុងពិព័រណ៌​យានយន្តអន្តរជាតិក្រុងបាងកក ឆ្នាំ​២០២៤នេះ ក្រុមហ៊ុន VinFast បាន​ដាក់បង្ហាញ​ម៉ូតូអគ្គិសនី រថយន្តអគ្គិសនី SUV និងគំរូរថយន្តភីកអាប់អគ្គិសនី​ VF Wild ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់