• 2024-04-02 09:27:11
  • ព័ត៌មាន

ភ្ជាប់គម្រោង Smart ល្អ! អ្នកនឹងមានឱកាសបង្វិលកងឈ្នះទូរសព្ទដៃទំនើប Samsung និងរង្វាន់ផ្សេងៗទៀតជាច្រើន សរុប 5 គ្រឿងរៀងរាល់ថ្ងៃ

  • 2024-04-02 09:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង Smart ល្អ! ដាតា ផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់កាន់តែប្រសើរជាងមុន និងចូលរួមក្នុងការលេងហ្គេមបង្វិលកងនៅក្នុង ស្មាតណាស់ ដើម្បីមានឱកាសឈ្នះភ្លាមៗនូវរង្វាន់ទូរសព្ទដៃ ថែបប្លែតនិងនាឡិកា សេ៊រីទំនើបចុងក្រោយបំផុតម៉ាក  Samsung ជាច្រើនរង្វាន់។ 

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាមានសេចក្តីសោមនស្សក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រូម៉ូសិនថ្មីសម្រាប់គម្រោង Smart ល្អ! ដែលជាគម្រោងត្រូវបានកែសម្រួលឱ្យកាន់តែប្រសើរជាងមុន ផ្តោតទៅលើតម្រូវការនិងការប្រើប្រាស់របស់អតិថិជនស្មាតកន្លងមក។

អតិថិជនអាចរីករាយក្នុងការប្រើប្រាស់ជាមួយគម្រោងទិន្នន័យអ៊ិនធឺណិតចំនួនបីគឺ Smart ល្អ! ដាតា 1.5 ដែលជាគម្រោងប្រចាំសប្តាហ៍, Smart ល្អ! ដាតា 6 និង Smart ល្អ! ដាតា 10 ដែលជាគម្រោងប្រចាំខែ។ គម្រោងទាំងបីនេះនឹងផ្តល់ជូនអតិថិជនជាក់លាក់នូវចំនួនទិន្នន័យអ៊ិនធឺណិត នាទីសម្រាប់តេចេញក្នុងប្រព័ន្ធ និងសារ SMS ធ្វើអោយមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការតាមដានទៅលើការប្រើប្រាស់របស់ខ្លួន។

តារាងអំពីព័ត៌មានលម្អិត និងរបៀបភ្ជាប់នៃគម្រោងទាំងបី៖

អតិថិជនដែលបានភ្ជាប់គម្រោងណាមួយនៃគម្រោង Smart ល្អ! ដាតា ទាំងបីខាងលើនិងទទួលបានឱកាសក្នុងការលេងហ្គេមបង្វិលកងនៅលើ SmartNas app ដើម្បីទទួលបានរង្វាន់ភ្លាមៗជាច្រើន ក្នុងនោះក៏មានរង្វាន់ធំៗដូចជាទូរស័ព្ទដៃ ថែបប្លែត និងនាឡិការ ម៉ាក Samsung សេរីចុងក្រោយបំផុតរួមមានដូចជា Samsung Galaxy S24 Ultra, Samsung Galaxy A15, Samsung Galaxy Tab A9, Samsung Galaxy Fit 3 ជាដើម។

គួរបញ្ជាក់ផងដែរថាអតិថិជននឹងមិនត្រូវបានកាត់ប្រាក់ពីគណនីចម្បងរបស់ពួកគេនោះទេនៅពេលដែលអតិថិជនប្រើប្រាស់អស់ទិន្នន័យអ៊ិនធឺណិតនិងអត្ថប្រយោជន៍ក្នុងគម្រោង Smart ល្អ! ដាតា ណាមួយដែលបានភ្ជាប់។ អតិថិជនក៏អាចបន្តប្រើប្រាស់ទិន្នន័យអ៊ិនធឺណិតនិងអត្ថប្រយោជន៍ដែលនៅសេសសល់ នៅពេលដែលពួកគាត់ផ្លាស់ប្តូរគម្រោង Smart ល្អ! ដាតា ណាមួយ ឬបន្តគម្រោងជាថ្មីមុនថ្ងៃផុតសុពលភាពនៃគម្រោងរបស់ពួកគេ។

ជ្រើសរើសគម្រោង Smart ល្អ! ដាតា ណាមួយ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់អ៊ិនធឺណិតកាន់តែប្រសើរ រីករាយជាមួយការភ្ជាប់ឥតរអាក់រអួល និងទទួលបានឪកាសឈ្នះរង្វាន់ជាច្រើនផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអតិថិជនអាចដោនឡូដ SmartNas app ឬ ចូលទៅកាន់៖ https://bit.ly/3JKiS1v

មតិយោបល់