- 2018-08-24 07:36:46
- ចំណេះដឹង
គុណសម្បត្តិ និងគុណវិបត្តិស្មាតហ្វូនមានដូចគ្នា បើប្រើខុសអាចធ្ងន់ក
- 2018-08-24 07:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិ និងគុណវិបត្តិស្មាតហ្វូនមានដូចគ្នា បើប្រើខុសអាចធ្ងន់ក
ចន្លោះមិនឃើញ
ស្មាតហ្វូន មានតម្រូវការប្រើប្រាស់ច្រើន ស្ទើរតែជាផ្នែកមួយសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ មានប្រតិទិន ម៉ោងរោទ៍ ឬ GPS។ ទន្ទឹមនឹងមានអត្ថប្រយោជន៍ច្រើន ក៏មានចំណុចមិនល្អផងដែរ។
គុណវិបត្តិ
Privacy មិន ១០០%
ពេលទូរសព្ទត្រូវបានលួច ព័ត៌មានប្រហែលជាលែងសំងាត់ទៀតហើយ ដូចនេះទូរសព្ទចាំបាច់គួរតែ Lock ប្រើលេខកូដរឹងមាំ។ ពេលខ្លះ អ្នកប្រហែលប្រើទូរសព្ទទិញទំនិញនានា ហើយព័ត៌មាននោះក៏ប្រហែលរក្សាទុកផងដែរ។ បើមិនប្រយ័ត្ន ជាពិសេស អ្នកក្បែរខ្លួន អាចនឹងចូលប្រើប្រាស់ បើមានគំនិតមិនល្អ។
ការរំខាន
មនុស្សភាគច្រើន អាចនឹងបាត់បង់ការផ្ចង់អារម្មណ៍ ពេលឮសំឡេងរោទ៍មានការហៅចូល ដែលអាចមានហានិភ័យខ្ពស់ អំឡុងពេលបើកបរ។
បញ្ហាសុខភាព
ពន្លឺពណ៌ខៀវបញ្ចេញពីអេក្រង់ទូរសព្ទ អាចប៉ះពាល់ប្រស្រីភ្នែក ពេលប្រើប្រាស់យូរ ជាពិសេសពេលយប់។ ទាញទូរសព្ទពេលចូលគ្រែគេង អាចធ្វើឲ្យអ្នកគេងមិនលក់ អស់កម្លាំង ប៉ះពាល់អារម្មណ៍បំពេញការងារនៅថ្ងៃបន្ទាប់។
ញៀន
ហ្គេម និងបណ្ដាញសង្គម ជាចំណុចចម្បងភាគច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់ញៀន។ មិនតិចនាក់ទេ ភ្ញាក់ពីព្រលឹម ពិនិត្យមើលទូរសព្ទមុនគេបង្អស់។
គុណសម្បត្តិ
Privacy
មិនបារម្ភពីសារជជែកនានា លេចធ្លាយដល់នរណាម្នាក់។ ស្មាតហ្វូន អាចរក្សាទុក និងផ្ដល់សុវត្ថិភាពដល់ព័ត៌មានទាំងនេះ ដោយសារមានប្រព័ន្ធ Lock អាចជា លេខ PIN ឬ ស្កេនម្រាមដៃ ដើម្បី Lock ទូរសព្ទ។ ទាំងនេះអាចការពារ សារផ្ទាល់ខ្លួននានា បាន។
រក្សាទំនាក់ទំនង
អាចផ្ញើសារទៅមិត្តភក្ដិ ឬក្រុមគ្រួសារបានឆាប់រហ័ស សូម្បីតែនៅក្រៅប្រទេសក៏ដោយ។ អាចផ្ញើជារូបភាព ឬវីដេអូក៏បាន។
ងាយស្រួលចូលប្រើប្រាស់អ៊ីមែល បណ្ដាញសង្គម
អាចត្រួតពិនិត្យ ឬប្រើប្រាស់អ៊ីមែល និងបណ្ដាញសង្គម ភ្ជាប់ទំនាក់ទំនងបានរហ័ស និងងាយស្រួលគ្រប់ទីកន្លែង ព្រោះភាគច្រើន កម្រមានអ្នកយកកុំព្យូទ័រភ្ជាប់ខ្លួនរាល់ពេលណាស់។
បំពេញការងារប្រចាំថ្ងៃ មានភាពងាយស្រួល
អាចប្រើកុម្ម៉ង់ម្ហូប ឬទិញទំនិញតាមអ៊ីនធឺណិត បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ ក៏អាចប្រើសរសេរកំណត់ហេតុ បញ្ជីសកម្មភាពអនុវត្តប្រចាំថ្ងៃ ឬបញ្ជីគ្រឿងទេសកុំឲ្យភ្លេចពេលដើរផ្សារ។
GPS
អាចប្រើជាឧបករណ៍ GPS ស្វែងរកទិសដៅ តំបន់ណាមួយ ករណីមិនស្គាល់ផ្លូវ។ កម្មវិធីជាច្រើនក៏អាចបង្ហាញទីតាំងមានចរាចរណ៍ចង្អៀត ងាយស្រួលរកផ្លូវផ្សេង បើកបរបានរហ័ស។
កម្សាន្តអារម្មណ៍
អាចជួយលំហែអារម្មណ៍បានជាមួយតន្ត្រី រឿង ឬហ្គេមនានា។
ស្វែងរកអ្វីមួយធ្វើ
អាចប្រើភ្ជាប់អ៊ីនធឺណិតពី Wi-Fi ឬទិន្នន័យពីស៊ីមផ្ទាល់ ស្វែងរកហាងកាហ្វេ សារមន្ទីរ ឬភោជនីយដ្ឋាន គួរឲ្យចាប់អារម្មណ៍ ទាំងនៅជិត ឬនៅឆ្ងាយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ