• 2021-03-01 02:48:49
  • ព័ត៌មាន

Huawei បង្ហាញឆន្ទៈដ៏ធំក្នុងវិស័យរថយន្តអគ្គិសនី មិនចាញ់ Apple

  • 2021-03-01 02:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍ថ្មីមួយបានអះអាងថា ក្រុមហ៊ុន Huawei ពិតជាគ្រោងនឹងផលិតរថយន្តអគ្គិសនី ហើយត្រៀមនឹងបង្ហាញខ្លួននៅមុនដាច់ឆ្នាំនេះថែមទៀតផង។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Richard Yu ប្រធានក្រុមអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ថា កំពុងចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើរថយន្តអគ្គិសនី ដោយត្រៀមនឹងដាក់គោលដៅធំចូលទីទីផ្សារ ជាមួយនឹងតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។

ប្រភពខាងលើបានបានបន្ថែមថា Huawei កំពុងពិភាក្សាជាមួយ ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន Changan Automobile ដែលមានរោងចក្រផលិតរថយន្ត និងមានបច្ចេកវិទ្យាថាមពលថ្មី BluePark ដើម្បីជួយពួកគេផលិតរថយន្តអគ្គិសនីផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវនេះ អ្នកនាំពាក្យរបស់ Huawei បានបដិសេធថា ខ្លួនមិនមានគម្រោងរចនាអគ្គិសនី ឬផលិតរថយន្តដាក់ឈ្មោះ Huawei អីនោះទេ។ ប៉ុន្ដែពួកគេមានបំណងក្លាយជា អ្នកតម្រង់ទិសមួយក្នុងវិស័យរថយន្តអគ្គិសនី ក៏ដូចជាផ្គត់ផ្គង់គ្រឿងបន្លាស់ផ្សេងៗ ដើម្បីជំរុញឲ្យការផលិតរថយន្តប្រភេទនេះកាន់តែប្រសើរបន្ថែមទៀត៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់