• 2021-02-22 07:05:04
  • ព័ត៌មាន

Ford Ranger Roush ឆ្នាំ២០២១ តម្លៃថ្លៃជាងម៉ូដែលធម្មតាបន្តិច តែលេងខ្លួនម៉ាអេម!

  • 2021-02-22 07:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Roush Performance បានប្រកាសចេញរថយន្ត Ford Ranger Roush ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលវាទំនងជាជម្រើសដ៏ល្អបំផុត ព្រោះថានៅទីនោះគ្មានលក់ម៉ូដែល Ranger Raptor ឡើយ។

រថយន្តភីកអាប់ Ford Ranger Roush ថ្មីនេះ មានកម្ពស់ខ្ពស់ជាងម៉ូដែល Ranger ធម្មតា ២អ៊ីញ ហើយប្រើបូមប្រភេទ Roush/Fox 2.0។ វាក៏ទទួលបានការអាប់ដេតលើរូបរាង ដូចជា ប៉ាណាមុខមានបង្កប់ភ្លើង LED, តែមថ្មី, រន្ធបឺតខ្យល់នៅកាងមុខ ព្រមទាំង ទំពក់ដែកពណ៌ក្រហមយ៉ាងស្រស់ស្អាត ទៀតផង។

ជាមួយគ្នានេះដែរ Ranger Roush ក៏បានបំពាក់យ់ាន់ Roush ទំហំ ១៨អ៊ីញ ជាមួយសម្បកកង់ General Tire Grabber A/TX ទំហំ ៣២អ៊ីញ ក្រោមរបាំងផុកពណ៌ប្រផេះ Magnetic Gray។ បន្ថែមពីនេះ កាប៊ីនខាងក្នុងនៃ Ranger Roush ក៏ទទួលបានការអាប់ដេត ដោយកែកុនលើពូកស្បែក, កុងទ័រ, ឡូហ្គូ និងកម្រាលជើង ព្រមទាំងមានកន្លែងចាក់សោរផ្ទុកអីវ៉ាន់ នៅកន្លែងដាក់ដៃផ្នែកកណ្តាល និងក្រោមកៅអីខាងក្រោយ ផងដែរ។

គួរឲ្យដឹងថា រថយន្តភីកអាប់ Ford Ranger Roush ឆ្នាំ២០២១ ថ្មីនេះនឹងមានតម្លៃលើស ម៉ូដែល Ranger ធម្មតាចំនួន ១២ ៧៥០ដុល្លារ។ Ranger ធម្មតាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សេង ឡុង

មតិយោបល់