• 2020-05-01 03:18:10
  • ព័ត៌មាន

Audi បកស្រាយហេតុអីតួ Iron Man ជិះឡាន R8 ក្នុងរឿង The Avengers

  • 2020-05-01 03:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមេផ្នែកផលិតផលនៃក្រុមហ៊ុន Audi លោក Kai Mensing បានបកស្រាយថាហេតុអ្វីបានជាតួ Iron Man ជិះរថយន្ត R8 នៅក្នុងរឿង The Avengers ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក។

លោក Mensing និយាយថា "វាមិនមានដំណើរការស្តង់ដារជាក់លាក់ឡើយ។ ជួនកាលយើងទាក់ទងទៅស្ទូឌីយ៉ូ ជួនកាលយើងធ្វើតាមបែបផ្សេង។ យើងក៏ទទួលបានការទាក់ទងពីខាង Agency, ខាងឧស្សាហកម្មភាពយន្ត ឬជួនកាលពីអ្នកដឹកនាំរឿង ឬពីតួសម្តែងដែលស្គាល់យើង។ យើងតែងតែអាន Script ហើយយើងឆែកមើលថាតើវាស៊ីគ្នាជាមួយយុទ្ធសាស្រ្ត និងគោលដៅយើងឬអត់។ ប្រសិនបើស៊ីគ្នា យើងជួយដូចជា រថយន្ត គ្រឿងគ្រូវ និងផ្នែកបច្ចេកទេសជាដើម ព្រោះយើងត្រូវប្រាកដថាខាងស្ទូឌីយ៉ូមានធនធានដែលពួកគេត្រូវការប្រើគ្រប់គ្រាន់”។

មេផ្នែកផលិតផលខាងលើបានបន្ថែមឲ្យដឹងទៀតថា "យើងមិនបង្ខំឲ្យថតតាមអ្វីដែលយើងចង់បានឡើយ គឺយើងស្របខ្លួនតាមដំណើររឿង។ ប្រសិនបើ Script ទាមទាររថយន្តស្ព័រ យើងនឹងឲ្យរថយន្ត Audi R8 ឬម៉ូដែល RS ណាមួយ។ ជាក់ស្តែង Tony Stark ត្រូវបើកបររថយន្ត R8 ក៏ដោយសារតែ Script ទាមទារឲ្យគេបើករថយន្តស្ព័រហើយថ្លៃ ប៉ុន្តែវាក៏ត្រូវនឹងចរឹតរបស់តួអង្គ Iron Man ផងដែរ”៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់