• 2019-04-24 02:16:29
  • ព័ត៌មាន

ជើងខ្លាំងពីរនេះឡើងសង្វៀន លទ្ធផល​បែប​ណា?

  • 2019-04-24 02:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P30 Pro និង Galaxy S10+ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្មាតហ្វូន​ Android កំពូល​ស៊េរី​ចុង​ក្រោយ​ ហើយ​ក៏​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់​ iPhone XS Max ផង​ដែរ។

ស្មាតហ្វូន Android ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​យក​មក​ប្រកួត​ប្រជែង​សមត្ថភាព​គ្នា​ លើ​​ល្បឿន​នៃ​ការ​ដំណើរ​ការ​កម្មវិធី និង​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​​បន្ត​មាន​ដំណើរ​ការ​លើ RAM។ មុន​ចូល​ដល់​ការ​ប្រកួត​គួរ​ដឹង​ថា​ P30 Pro ​ប្រើ​បន្ទះ​ឈីប​ Kirin 980, RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក ២៥៦ GB ចំណែក​ Galaxy S10+ ប្រើ​បន្ទះ​ឈីប​ Snapdragon 855, RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក ១២៨ GB។

ការ​ប្រកួត​ជុំ​ទី​មួយ​ Galaxy S10+ អាច​នាំ​មុខ​ P30 Pro ដោយ​ប្រើ​ពេល​ ១ នាទី និង ៥៦,៩៩ វិនាទី ​ចំណែក​ P30 Pro ប្រើ​ពេល​ ២ នាទី និង ៥,២៨ វិនាទី។ ចូល​ដល់​ជុំ​បន្ទាប់​ S10+ នៅ​តែ​នាំ​មុខ​ P30 Pro បាន​បន្តិច​បន្តួច ដោយ​ប្រើ​ពេល​ ៣៥,៦៣ វិនាទី ហើយ P30 Pro ប្រើ​ពេល​ ៣៤,៤៥ វិនាទី។

រំឭក​ថា​ Galaxy S10+ ក៏​ធ្លាប់​​ត្រូវ​បាន​យក​ប្រកួត​ប្រជែង​នឹង iPhone XS Max ដែរ ដោយ​លទ្ធផល​គឺ Galaxy S10+ ជា​អ្នក​ឈ្នះ​ iPhone ហើយ​ឈ្នះ​ដាច់​ជាង​គេ​គឺ​នៅ​ត្រង់​ជុំ​ទី​ពីរ ដែល​ជា​ការ​សាក​ល្បង​លើ​សមត្ថភាព​រក្សា​កម្មវិធី​​ឲ្យ​ដំណើរ​ការ​លើ RAM៕​​

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់