- 2019-04-23 06:39:01
- ព័ត៌មាន
Samsung នឹងជាដៃជាជើងជួយ Apple រឿងមួយ លើការផលិត iPhone ឆ្នាំ 2020
- 2019-04-23 06:39:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung នឹងជាដៃជាជើងជួយ Apple រឿងមួយ លើការផលិត iPhone ឆ្នាំ 2020
ចន្លោះមិនឃើញ
ក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់ Qualcomm យោងតាមរបាយការណ៍ពីអ្នកវិភាគបានព្យាករណ៍ថាគូប្រជែង Samsung ក៏នឹងក្លាយជាអ្នកចូលរួមចំណែកជួយផ្គត់ផ្គង់បន្ទះ Modem ប្រព័ន្ធ 5G សម្រាប់ Apple ក្នុងការបំពាក់លើ iPhone សេរ៊ីឆ្នាំ ២០២០។
ថ្មីៗនេះរវាង Qualcomm និង Apple ដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឈីប សម្រាប់ការយល់ឃើញរបស់លោក Ming-Chi Kuo ក៏បង្ហើបថាក្រៅពី Qualcomm ក្រមហ៊ុនយក្សអាមេរិកក៏ត្រូវការ Samsung មួយបន្ថែមទៀតក្នុងការជួយបង្គ្រប់លើចង្វាក់ផលិតកម្មឈីប Modem 5G ឆ្លើយតបនឹងការដែលដៃគូចាស់ Intel ពុំមានការប្រកាសពីគម្រោងអភិវឌ្ឍឈីប 5G ប្រើប្រាស់ក្នុងស្មាតហ្វូននៅឡើយ។
លោក Kuo ក៏បន្ថែមទៀតថាបច្ចេកវិទ្យា 5G នឹងជំរុញឲ្យការលក់ iPhone កើនដល់ខ្ទង់ ១៩៥ ទៅ ២០០ លានគ្រឿង ដោយម៉ូឌែលប្រើ 5G នេះសោតនឹងអាចលក់ដាច់ចន្លោះពី ៧០ ទៅ ៧៥ លានគ្រឿងនាពាក់ឆមាសទីពីរឆ្នាំ ២០២០៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: