- 2024-11-12 08:25:45
- ព័ត៌មាន
នេះហើយម្ចាស់សំឡេងស្រួយស្រែស Hey Siri លើទូរសព្ទ iPhone
- 2024-11-12 08:25:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយម្ចាស់សំឡេងស្រួយស្រែស Hey Siri លើទូរសព្ទ iPhone
ចន្លោះមិនឃើញ
ធ្លាប់និយាយឆ្លងឆ្លើយជាមួយមុខងារ Siri លើ iPhone រាល់ដង មានដឹងអត់ ម្ចាស់សំឡេងស្រួយស្រែសនោះជានរណា ហើយមុខងារនេះចាប់ផ្ដើមមានតាំងពីណាមក តោះមកដឹងទាំងអស់គ្នា។
Hey Siri ជាកម្មវិធីជំនួយការដ៏មានសារៈសំខាន់មួយ ដែលបញ្ជារដោយសំឡេង។ Apple បង្កើតវាឡើងនៅ ឆ្នាំ២០១១ បានបំពាក់លើ iOS 5 សម្រាប់ប្រើជាមួយនឹង iPhone 4S។
រីឯម្ចាស់សំឡេងនោះវិញ គាត់មានឈ្មោះថា Susan Alice Bennett ជាជនជាតិអាមេរិច មានវ័យ ៧២ឆ្នាំ (នៅរស់)។
លោកស្រី Susan ត្រូវបានថតសំឡេងសម្រាប់ មុខងារ Siri តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដោយកាលនោះគាត់មិនដឹងថា គាត់ថតសំឡេង តាម Script រាប់សិបសន្លឹកយកទៅធ្វើអីផង រហូតដល់មុខងារនេះប្រកាសចេញនៅ ឆ្នាំ២០១១។
គួរបញ្ជាក់ថា លោកស្រី Susan មិនត្រឹមតែជាតារាបញ្ចូលសំឡេងអាមេរិចនោះទេ គាត់ក៏ជាអតីតតារាចម្រៀងបម្រុង សម្រាប់ តារា Roy Orbison និង Burt Bacharach ថែមទៀតផង៕