- 2019-04-22 01:27:21
- ព័ត៌មាន
តេស្តផ្ទាល់បានដឹង Galaxy S10 ប្រើឈីប Exynos 9820 និង SD855 មានល្បឿនខុសគ្នាមែន
- 2019-04-22 01:27:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តផ្ទាល់បានដឹង Galaxy S10 ប្រើឈីប Exynos 9820 និង SD855 មានល្បឿនខុសគ្នាមែន
ចន្លោះមិនឃើញ
Samsung Galaxy S10/Galaxy S10+ គឺជាត្រកូល S ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង បានចេញផ្សាយកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ម៉ូឌែលទាំងពីរមានប្រើប្រាស់អង្គគណនាម៉ាស៊ីនខុសពីគ្នា ដោយសម្រាប់ឈីប Exynos 9820 ចែកចាយនៅទីផ្សារសកល ស្របពេល Qualcom Snapdragon 855 ចែកចាយផ្តាច់មុខនៅទីផ្សារអាមេរិកនិងចិន។
ប្រាកដណាស់អតិថិជនជាច្រើនពិតជាមិនទាន់ដឹងច្បាស់នៅឡើយ តើរវាងបន្ទះឈីបទាំងពីរមួយណាអាចដំណើរការបានល្អជាង។ ថ្ងៃនេះ PhoneBuff បានលើកមកសាកល្បងតេស្តផ្ទាល់ ដោយប្រើប្រាស់ក្រញាំម៉ាស៊ីនស្វ័យប្រវត្តិក្នុងការបញ្ជា។
តេស្តផ្ទាល់ ២ ជុំបើកដំណើរការកម្មវិធី-ហ្គេមទាំង ១៦ ឃើញថានៅជុំដំបូងម៉ូឌែលប្រើប្រាស់ឈីប Snapdragon 855 ប្រើពេល ២ នាទី និង ២ វិនាទី ខណៈធុន Exynos 9820 ប្រើពេល ២ នាទី និង ១២ វិនាទី។
លុះចូលដល់ជុំបន្ទាប់សម្រាប់ការបើកកម្មវិធី-ហ្គេមទាំងអស់ក្នុង Background ត្រលប់មកវិញ ក៏បន្តឃើញ SD855 អាចយកឈ្នះលើឈីប Exynos 9820 ដដែល ជាលទ្ធផលសរុប S10 ប្រើឈីប SD855 ចាយពេលរួម ២ នាទី និង ៣៩ វិនាទី ស្របពេលមួយម៉ូឌែលទៀតប្រើពេល ២ នាទី និង ៥១ វិនាទី។
ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: