- 2016-09-28 17:32:21
- ព័ត៌មាន
iPhone 7 ដាំពេជ្រខ្មៅ តម្លៃស្មើឡាន Lexus 570 ពីរគ្រឿង
- 2016-09-28 17:32:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 ដាំពេជ្រខ្មៅ តម្លៃស្មើឡាន Lexus 570 ពីរគ្រឿង
ចន្លោះមិនឃើញ
Gresso ក្រុមហ៊ុនដែលចូលចិត្តរចនាផលិតផលថ្លៃ បានបញ្ចេញការរចនាលើ iPhone 7 ដោយមានដាំទៅដោយត្បូងពេជ្រខ្មៅ មួយគ្រឿងតម្លៃ ៥០០ ០០០ ដុល្លារ ហើយផលិតតែ ៣ គ្រឿងប៉ុណ្ណោះ។
iPhone ដែលមានឈ្មោះសម្គាល់ iPhone 7 Black Diamond នេះមានសម្បកខាងក្រោយដាំដោយត្បូងពេជ្រពណ៌ខ្មៅចំនួន ១៤៥០ គ្រាប់ ចំណែកឯសម្បកទូរសព្ទវិញត្រូវបានជំនួសសារធាតុទីតាញ៉ូមគុណភាពខ្ពស់។ ស្លាកសញ្ញា Gresso និង ស៊ុមកាមេរ៉ា ធ្វើឡើងពីមាស ១៨ ការាត់ ទម្ងន់ ១០ ក្រាម។ មិនតែប៉ុណ្ណោះសូម្បីកាស AirPods ក៏មានដាំដោយពេជ្រពណ៌ខ្មៅចំនួន ៣០ គ្រាប់ផងដែរ។
ក្រុមហ៊ុន Gresso មិនបានបញ្ជាក់នៅឡើយទេថា iPhone 7 Black Diamond នេះនឹងបញ្ចេញលក់នៅថ្ងៃណានោះ៕ ចុចអាន៖ វីដេអូណែនាំមុនទិញ iPhone 7/7Plus កុំឲ្យស្តាយក្រោយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena