• 2020-04-02 01:45:14
  • ព័ត៌មាន

ម្ចាស់ក្រុមហ៊ុនបញ្ជាក់ថា OnePlus 8 នឹងមានតម្លៃក្រោម ១០០០ដុល្លារ

  • 2020-04-02 01:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកាស​ចេញ OnePlus 8 និង OnePlus 8 កាន់​តែ​​ជិត​ដល់​ពេល​ហើយ គឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា​ខាង​មុខ។ មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​លោក​ Pete Lau ជា​នាយក​ប្រតិបត្តិ​ និង​សហ​ស្ថាបនិក​ OnePlus បាន​ចែក​រំលែក​ព័ត៌មាន​សំខាន់​ទាក់ទង​នឹង​តម្លៃ។

OnePlus 8
OnePlus 8 Pro

លោក Pete Lau មិន​បាន​បញ្ជាក់​ច្បាស់​​អំពី​តម្លៃ​របស់​ត្រកូល OnePlus 8 នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​តម្លៃ​របស់​វា​គឺ​មិន​លើស​ពី ១ពាន់​ដុល្លារ​អាមេរិក​នោះ​ទេ។ លោក​អះអាង​ថា​សូម្បី​តែ OnePlus 8 ស៊េរី​ថ្លៃ​ជាង​គេ​បំផុត​ដែល​មាន​សេវា 5G នឹង​មាន​តម្លៃ​ធូរ​ជាង Galaxy S20 5G របស់​ Samsung ដែល​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ​នៅ​ទីផ្សារ​អាមេរិក។

ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ត្រកូល OnePlus 8 ខាង​ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​ចំណុច​ខ្លាំង​ចំនួន​បី ដែល​ក្នុង​នោះ​មាន​ការ​បំពាក់​បន្ទះ​ឈីប​ Snapdragon 865 ដែល​ទ្រាំទ្រ​នូវ​សេវា 5G, ​មាន​បំពាក់ RAM ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ប្រភេទ UFS 3.0 សុទ្ធ​សឹង​តែ​បច្ចេកវិទ្យា​ចុង​ក្រោយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់