• 2020-03-12 04:22:14
  • ព័ត៌មាន

កូដ iOS 14 បង្ហាញផលិតផលថ្មីៗដែល Apple មិនទាន់ប្រកាស

  • 2020-03-12 04:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​កូដ​ដែល​ក្រុម​ការងារ​ 9to5Mac ប្រទះ​ឃើញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 គេ​អាច​ដឹង​​រឿង​រ៉ាវ​បន្ថែម​ទៀត​ទាក់ទង​នឹង​ផលិតផល​ និង​ Software ថ្មីៗ​របស់ Apple ត្រៀម​ប្រកាស​ចេញ​នា​ពេល​ខាង​មុខ។

យ៉ាងណាក្ដី​​កូដ​​ដែល​​លេច​ធ្លាយ​នេះ​មាន​ន័យ​ថា​ Apple កំពុង​ធ្វើ​ការ​បង្កើត​ផលិតផល និង​មុខងារ​ទាំង​នេះ​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ពួក​វា​នឹង​ចេញ​លក់ ឬ​មាន​បំពាក់​នៅ​លើ iOS ជំនាន់​បន្ទាប់​ ១០០% នោះ​ទេ។ មាន​មុខងារ​ខ្លះ​អាច​ត្រូវ​ពន្យារពេល​ការ​បញ្ចេញ ឬ​បោះ​បង់​ចោល​តែ​ម្ដង។ ចំណែក​ទាក់ទង​នឹង​ផលិតផល​វិញ ក៏​ពិបាក​ក្នុង​ការ​ព្យាករណ៍​ដែរ។

ផលិតផល

  • កូដ​ដែល​លេច​ធ្លាយ​ហាក់​បាន​បញ្ជាក់​អំពី​ផលិត​មួយ​ចំនួន​ដែល​ត្រៀម​ប្រកាស​ចេញ ៖

  • Apple កំពុង​ផលិត​ iPhone ដែល​មាន​​ទ្រនាប់​ស្កេន​ម្រាម​ដៃ Touch ID។ វា​អាច​ជា​ iPhone 9 ឬ iPhone SE 2 ដែល​ជា​ប្រភេទ iPhone មាន​តម្លៃ​ធូរ។

  • Apple TV ថ្មី​កំពុង​តែ​ស្ថិត​ក្នុង​ការ​ផលិត​ជា​មួយ​នឹង​តេឡេ​បញ្ជា​ថ្មី​ផង​ដែរ។

  • AirTags ដែល​ជា​ឧបករណ៍​សម្រាប់​​ចាប់​សញ្ញា​របស់​របរ ល្បី​ថា​ Apple ​សម្ងំ​​ផលិត​ជា​យូរ​មក​ហើយ​នោះ​ នឹង​អាច​ផ្លាស់​ប្ដូរ​ថ្ម​បាន។

ភាគ​ច្រើន​នៃ​ដំណឹង​នេះ​គឺ​ធ្លាប់​បាន​គេ​ដឹង​ឮ​រួច​មក​ហើយ​តាម​ពាក្យ​ចចាមអារ៉ាម ប៉ុន្តែ​វត្តមាន​របស់​ពួក​វា​ក្នុង iOS 14 ហាក់​បាន​បញ្ជាក់​ថា​វា​គឺ​ជា​​ពាក្យ​ចចាមអារ៉ាម​ច្បាស់​ការណ៍។

​​​Software

  • មុខងារ​​​ថ្មី​មួយ​ចំនួន​នៃ Software ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើ​កូដ​ iOS 14 ដែរ ហើយ​មុខងារ​ទាំង​នេះ​មិន​ធ្លាប់​លេច​ធ្លាយ​តាម​ពាក្យ​ចចាមអារ៉ាម​នា​ពេល​កន្លង​មក​នោះ​ទេ ៖

  • ផ្ទាំង Home នៃ iOS នឹង​មាន​ការ​បង្ហាញ​បែប​ List View ថ្មី ដែល​អាច​ឲ្យ​ងាយ​ស្រួល​ស្វែង​រក​កម្មវិធី។ យ៉ាងណាក្ដី​គេ​មិន​ច្បាស់​ថា​ផ្ទាំង​នេះ​នឹង​បង្ហាញ​នៅ​ទីតាំង​ណា​នោះ​ទេ។

  • មាន​កម្មវិធី AR ថ្មី​អាច​ឲ្យ​អ្នក​បាញ់​កាមេរ៉ា​ទូរសព្ទ​លើ​វត្ថុ​ពិតៗ និង​អាច​បង្ហាញ​ព័ត៌មាន​អំពី​​វត្ថុ​នោះ។ បើ​សិន​នៅ​ហាង Apple វា​នឹង​បង្ហាញ​ព័ត៌មាន​​នៃ​តម្លៃ និង​មុខងារ​ផលិតផល​ ប្រសិន​បើ​បាញ់​កាមេរ៉ា​ទូរសព្ទ​ចំ​ផលិត​ផល​ណា​មួយ​ដូច​ជា iPhone ជា​ដើម។ Apple ក៏​បាន​ធ្វើ​ការ​ជា​មួយ Starbucks សម្រាប់​ទ្រាំទ្រ​មុខងារ​នេះ​ផង​ដែរ។

  • កម្មវិធី HomeKit នឹង​អាច​ប្ដូរ​​ពណ៌​នៃ​អំពូល​​​ដើម្បី​ស៊ី​គ្នា​នឹង​ពន្លឺ​ព្រះអាទិត្យ​នៅ​ខាង​ក្រៅ

  • Apple នឹង​បញ្ចូល​ការ​ប្រកួត​ថត​រូប #ShotOniPhone ចូល​ក្នុង​កម្មវិធី Photos ​​ស្រាប់​តែ​ម្ដង​៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់