• 2019-07-29 01:48:43
  • ព័ត៌មាន

មេ​ធំ Nubia ​ឲ្យ​តម្រុយ​ថា​ស្មាតហ្វូន​ម៉ូឌែល​ថ្មី អាច​ថត​វីដេអូ​ដល់​កម្រិត 8K

  • 2019-07-29 01:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៨ សីហា ឆ្នាំ ២០១៩ រំលង​ព្រឹត្តិការណ៍​ប្រកាស Galaxy Note 10 មួយ​ថ្ងៃ ក្រុមហ៊ុន Nubia ក៏​នឹង​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន Nubia Z20 របស់​ខ្លួន​ដែល​ធ្លាប់ល្ហិចល្ហៀង​តាម​ចចាមអារ៉ាម​អស់​រយៈ​ពេល​ជា​យូរ​ណាស់មក​ហើយ។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Nubia លោក Ni Fei ​បាន​ទម្លាយ​ប្រាប់​ជា​សាធារណៈ​នៅ​ឯ​សន្និសីទ GMIC ​កាល​ពី​ថ្មីៗ​នេះ​ថា Z20 ​នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដែល​អាច​ថត​វីដេអូ​ដល់​កម្រិត 8K ​ប៉ុន្តែ​ខុស​ពី​ Red Magic 3 ដែល​ថត​បាន​ត្រឹម​លក្ខខណ្ឌ 15fps ពោល​គឺ Z20 ទំនង​ជា​មាន Frame Rate ខ្ពស់​ជាង។ ជាង​នេះ​លោក​ក៏​បង្ហើប​ថា​ស្មាតហ្វូន​នោះ​នឹង​មាន​បញ្ចូល​នូវ​មុខងារ​ពិសេសៗ​សម្រាប់​ការ​ថត​វីដេអូ​អាជីព​ផង​ដែរ។

ក្រៅ​ពី​ការ​ថត​វីដេអូ​នៅ​កម្រិត​ខ្ពស់​កប់​ពពក Z20 ​នឹង​ពាំនាំ​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​អេក្រង់​ដ៏​ពិសេស ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​លម្អិត​ថា​មាន​ភាព​ខុស​ប្លែក​ពី​គូ​ប្រជែង​ដទៃ​បែប​ណា​នោះ​ឡើយ។

តាម​ការ​ព្យាករណ៍​ជំនាន់​ក្រោយ​នេះ​ទំនង​ជា​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 855 ឬ​អាច​ឡើង​ដល់ 855+ អម​អេក្រង់ AMOLED ​ខណៈ​ផ្នែក​កាមេរ៉ា​អាច Zoom ដល់​កម្រិត 20x ដូច​បាន​ចែកចាយ​កន្លង​មក តែ​មាន​ Sensor ប៉ុន្មាន​គ្រាប់ យើង​នឹង​រង់ចាំ​អុត​មើល​នៅ​ថ្ងៃ​ខាង​មុខ៕

អានអត្ថបទ:

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់