• 2019-05-07 03:47:13
  • ព័ត៌មាន

២-៣ ​សប្ដាហ៍​ម្ដង Apple ទិញ​ចូល​ក្រុមហ៊ុន​មួយ​

  • 2019-05-07 03:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ក្នុង​ជំនួប​ជា​មួយ​សារព័ត៌មាន​ CNBC លោក Tim Cook នាយក​​ប្រតិបត្តិ Apple បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន​តែង​ទិញ​ចូល​ក្រុមហ៊ុន​មួយ​ ក្នុង​រយៈពេល​ប្រមាណ ២ ទៅ ៣ សប្ដាហ៍​ម្ដង។

ក្នុង​រយៈពេល ៦ ខែ​ចុង​ក្រោយ​នេះ លោក Tim ឲ្យ​ដឹង​ថា​ Apple បាន​ទិញ​ចូល​ក្រុមហ៊ុន​​ប្រហែល ២០ ទៅ ២៥ ក្រុមហ៊ុន​។ Apple តែង​តែ​មិន​ប្រកាស​ពី​ការ​ទិញ​ចូល​នេះ ដោយ​សារ​ក្រុមហ៊ុន​ដែល​ទិញ​ជា​ក្រុមហ៊ុន​តូច​ ហើយ​ Apple ស្វែង​រក​ក្រុមហ៊ុន​មាន​ទេពកោសល្យ និង​មាន​កម្មសិទ្ធិ​បញ្ញា​ត្រឹម​ត្រូវ ។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​នាយក​ប្រតិបត្តិ​ខាង​លើ។

​យុទ្ធសាស្ត្រ​នៃ​ការ​ទិញ​ក្រុមហ៊ុន​នេះ ឃើញ​ថា​​​ផ្ដល់​ជា​​លទ្ធផល​ល្អ​គួរ​សម​សម្រាប់​ Apple។ ដូច​ជា​នៅ​ឆ្នាំ ២០១៨ ​ក្រុមហ៊ុន Apple បាន​ទិញ​យក​សេវាកម្ម​​ទស្សនាវដ្ដី​អនឡាញ​ Texture សម្រាប់​​​អភិវឌ្ឍ​ទៅ​ជា​សេវាកម្ម Apple News+ ថ្មី ដែល​មាន​ផ្ដល់​ជូន​ទស្សនាវដ្ដី​ច្រើន​ប្រភេទ។

គួរ​ដឹង​ថា​ទិញ​យក​ធំ​បំផុត​របស់​ Apple ក្នុង​ប្រវត្តិសាស្ត្រ​គឺ​កាល​ពី​ឆ្នាំ ២០១៤ ដែល​បាន​ចំណាយ​ ៣ ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ Beats។ Apple បាន​កែប្រែ​ Beats ទៅ​ជា​សេវាកម្ម Apple Music និង​បន្ត​លក់​កាស​ Beats ​ផង​ដែរ៕​​​


ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់