• 2019-05-07 02:16:19
  • ព័ត៌មាន

អត់​មាន​ 5G នឹង​គេ​​មែន ប៉ុន្តែ iPhone ស៊េរី ២០១៩ មាន​ថែម​អាវុធ​សម្ងាត់​មួយ

  • 2019-05-07 02:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ឆ្នាំ ២០១៩​ នេះ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នាំ​គ្នា​បញ្ចេញ​ស្មាតហ្វូន​ប្រើ​សេវា​ 5G ព្រោង​ព្រាត​ ខណៈ​ដែល Apple មិន​ជ្រួលជ្រើម​នឹង​ទំនោរ​ថ្មី​នេះ ដោយ​នឹង​បន្ថែម​អាវុធ​សម្ងាត់​ថ្មី​ជំនួស​វិញ។

តាម​ការ​ចុះ​ផ្សាយ​របស់​ Mac Rumors បាន​ឲ្យ​ដឹង​ថា​ Apple នឹង​ធ្វើ​ការ​ឌីហ្សាញ​ឡើង​វិញ​នូវ​អង់តែន​លើ iPhone ស៊េរី​ឆ្នាំ ២០១៩ ដែល​នឹង​ជួយ​បង្កើត​សមត្ថភាព​ចាប់​សេវា​បាន​ល្អ​ប្រសើរ​ជាង​ iPhone មុនៗ។

Apple នឹង​បំពាក់​នូវ​អង់តែន​ប្រភេទ MPI ជំនួស​ឲ្យ​អង់តែន​ LCP ដែល​ប្រើ​លើ iPhone XS, XS Max និង iPhone XR។ គេ​ជឿជាក់​ថា​អង់តែន​ LCP បាន​បង្ក​ជា​បញ្ហា​​លើ​ការ​ចាប់​សេវា​​សម្រាប់​ iPhone ដែល​ចេញ​នៅ​ឆ្នាំ ២០១៨ បូក​នឹង​បញ្ហា​លើ​ការ​ផលិត​អង់តែន​ប្រភេទ​នេះ​ផង​ដែរ។

MPI នឹង​ជួយ​ឲ្យ​ iPhone ឆ្នាំ ២០១៩ ចាប់​យក​សេវា​បាន​ខ្លាំង​ជាង​មុន និង​អាច​ធ្វើ​ឲ្យ​ការ​ត​ភ្ជាប់​បែប​ Wireless មាន​ស្ថិរភាព​ជាង​មុន។ បន្ថែម​ពី​នេះ​ការ​ផលិត​ MPI ក៏​មាន​ភាព​ងាយ​ស្រួល និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង LCP ផង​ដែរ។ ដូច​នេះ iPhone ឆ្នាំ ២០១៩ នឹង​ផ្ដល់​ល្បឿន​​អ៊ីនធឺណិត​ 4G លឿន​ជាង​ iPhone ​ស៊េរី​ឆ្នាំ ២០១៨៕​​​

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់